បន្ទាប់ពីនិយាយសាច់ការជាមួយនិងជីនប្រហែលជា៣០នាទីរួចហើយ ជុងហ្គុកក៏ចាកចេញទៅក្រៅដើម្បីទៅរកទិញរបស់មួយចំនួនមកឲ្យថេ។ មួយសន្ទុះធំក្រោយមក គេត្រឡប់មកវិញជាមួយនិងបាច់ផ្កាមួយបាច់យ៉ាងធំនៅហ្នឹងដៃ ដើម្បីយកមកប្ដូរឲ្យថេយ៉ុង ព្រោះតែអ្នកគ្រូប្រាប់គេថា បើបរិយាកាសនៅក្នុងបន្ទប់នេះកាន់តែស្រស់ស្រាយ នោះអាចនិងជួយឲ្យថេយ៉ុងកាន់តែដឹងខ្លួនកាន់តែឆាប់រហ័ស ទើបគេខំប្រតិបត្តិតាម ធ្វើឲ្យបន្ទប់មួយនេះពោរពេញទៅដោយបរិយាកាសកាន់តែស្រស់ស្រាយរាល់ថ្ងៃ។
"ចាហ្វាយ!!!"
"មានការអីមែនទេ?" ជុងហ្គុកងាកមកសួរកូនចៅដែលឈរចាំយាមសុវត្ថិភាពឲ្យថេយ៉ុងនៅខាងមុខបន្ទប់ ដែលពោលបង្អាក់ដំណើររបស់គេមិនឲ្យចូលទៅខាងក្នុងទាំងជ្រួញចិញ្ចើម។
"គឺអ្នកប្រុស..."
"ថេយ៉ុងយ៉ាងមិច? ថេ!!!" គ្រាន់តែស្ដាប់ឮសម្ដីដែលមិនទាន់បានបញ្ចប់មុខក្រោយស្រួលបួលនោះភ្លាម ធ្វើឲ្យជុងហ្គុកស្ទុះចូលទៅខាងក្នុងយ៉ាងលឿនទាំងក្ដីបារម្ភចំពោះថេយ៉ុងដែលនៅខាងក្នុង។
ក្ដុក!!!បាច់ផ្កាដែលនៅនឹងដៃរបស់គេក៏ចាប់របេះធ្លាក់ទៅលើឥដ្ឋលាន់សូរមិនធម្មតាធ្វើឲ្យស្រទាប់ផ្កាទាំងនោះរបេះធ្លាក់រាយពេញលើកម្រាលឥដ្ឋ ពេលដែលម្ចាស់ដៃចាប់ប្រលែងរបូតវាដោយមិនដឹងខ្លួន។ កែវភ្នែកមុតថ្លាក៏ចាប់ផ្ដើមចេញប្រៀបនូវទឹកភ្នែករលីងរលោង សម្លឹងមើលទៅមនុស្សជាទីស្រឡាញ់ដែលនៅចំពោះមុខខ្លួននោះមិនដាក់ភ្នែក។ នេះគេកំពុងតែយល់សប្តិតើពិតមែនដែរទេ?
"ថេ...ថេយ៉ុង!!"
"ជុង!!!"
"ថេយ៉ុងរបស់បង!!!" ដំណាលនិងសម្ដីរបស់ខ្លួនជុងហ្គុក ក៏រត់ចូលមកអោបរាងតូចជាប់ខ្ទប់មុខនិងស្មារាងតូច យំខ្សឹបខ្សួលដូចកូនក្មេងជាមួយនិងអារម្មណ៍រំភើបជាខ្លាំង ពេលដែលឃើញថេយ៉ុងដឹងខ្លួនមកវិញ។
"អូននឹកបងខ្លាំងណាស់!!" ថេយ៉ុងលើកដៃអោបតបនិងរាងក្រាស់វិញ សម្រក់ទឹកភ្នែកតិចៗទាំងក្ដីនឹករលឹកមិនចាញ់ជុងហ្គុកប៉ុន្មានឡើយ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀