Eps.23: សេចក្ដីស្លាប់បានមកដល់

2.1K 175 0
                                    

ព័ត៌មាននៃការតាមចាប់ខ្លួនរបស់ថេហ្វាត្រូវបានផ្សព្វផ្សាយពាសពេញផ្ទៃប្រទេសទាំងមូល ធ្វើឲ្យមហាជនបានដឹងឮគ្រប់គ្នាៗទាំងអស់។ ចំណែកថេហ្វាវិញ ក្រោយពីក្រុមប៉ូលីសបានចេញទៅអស់ហើយ គេក៏ចេញពីក្រោយបង្អួតវិញដូចគ្នា លួចបង្ហើបទ្វារ ថ្នមៗ លបៗរត់ចេញមកក្រៅមន្ទីរពេទ្យទាល់តែបានសម្រេចដោយសុវត្ថិភាព។ បន្ទាប់ពីចេញបានសម្រេចហើយ ថេហ្វាគេមិនបានទៅផ្ទះនោះទេ ព្រោះតែដឹងថាប៉ូលីសកំពុងតែរង់ចាំគេនៅផ្ទះរួចហើយ បើទៅនៅពេលនេះ ប្រាកដជាត្រូវជាប់ខ្នោះជាមិនខាននោះទេ ទើបគេសម្រេចចិត្តមកកន្លែងស្នាក់នៅរបស់គេមួយដែលជាកន្លែងសម្ងាត់គ្មានអ្នកណាដឹងឡើយក្រៅពីគេ។

ពេលនេះគេកំពុងតែភ័យឆ្លេរឆ្លាខ្លាំងមែនទែន

ព្រោះមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ គេមិនហ៊ានចេញទៅខាងក្រៅឡើយអស់រយៈពេល២ថ្ងៃមក ហើយ ព្រោះថាចេញទៅមានអ្នកស្គាល់ប្រាកដជាចាប់គេជាមិនខានោះទេ។ អង្គុយគិតមួយសន្ទុះ គេក៏នឹកឃើញដល់លីហ្គង់។ ពេលនេះមានតែលីហ្គង់តែប៉ុណ្នោះដែលអាចជួយគេបាន។ គិតរួចហើយ ថេហ្វាក៏ទាញទូរស័ព្ទដែលនៅលើតុរបស់ខ្លួន ចុចខលទៅលីហ្គង់។

តឺតៗៗ!!! ថេហ្វាព្យាយាមចុចខលទៅជាច្រើនដង តែនៅតែគ្មានការឆ្លើយតបនិងគេវិញឡើយ ធ្វើឲ្យថេហ្វាចាប់ផ្ដើមមួម៉ៅចេញមកកាន់តែខ្លាំង។

"ចង្រៃយ៍អើយ!! មិចក៏មិនលើកអាចង្រៃ ហ៊ើយ!!! ធ្វើយ៉ាងមិចល្អទៅ?" ថេហ្វាញីសក់របស់ខ្លួនឯងទាំងធុញថប់ជាខ្លាំង ពេលនេះគេគិតអ្វីមិនចេញនោះទេ។ ភ្លាមនោះស្រាប់តែ ក្រដាសកាសែតមួយបានហោះមកពីណាមិនដឹង ចូលមកតាមបង្អួតនៃបន្ទប់របស់គេ។ ថេហ្វាអោនរើសវាមកមើល ក៏ឃើញពីការចុះព័ត៌មានអំពីស្នេហាដ៏ផ្អែមល្ហែមរបស់ជុងហ្គុកជាមួយនិងសង្សារជាប្រុសដូចគ្នា។ ថេហ្វាក្ដាប់ក្រដាសកាសែតនោះយ៉ាងណែន កែវភ្នែកក៏ចាប់ឡើងក្រហមប្រៀបដូចជាបិសាចភ្លាមៗ ឃើញហើយគួរឲ្យខ្លាចខ្លាំងមែនទែន។

"អាថេ!!!" ថេហ្វាសង្កត់ឈ្មោះរបស់រាងតូចទាំង កំហឹងចងគំនុំនិងថេជាខ្លាំង ស្របពេលដែលគេកំពុងតែលំបាក ត្រូវរត់គេចពីការចាប់ខ្លួនរបស់ប៉ូលីស តែបែរជាថេយ៉ុងកំពុងតែមានក្ដីសុខទៅវិញ ជាហេតុធ្វើឲ្យកំហឹងបិសាចនៅក្នុងខ្លួនរបស់គេកាន់តែឡើង ជាលំដាប់មិនអាចគណនាបាន។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now