"ថេយ៉ុងៗ!!!!"
"មានរឿងអី? មិចក៏ឯងស្លន់ស្លោម្ល៉េះ?" ថេយ៉ុងងាកមកតបសួរមិត្តរបស់ខ្លួនវិញ ទាំងជ្រួញចិញ្ចើមចូលគ្នាជាមួយនិងចម្ងល់ ពេលដែលឮ និងឃើញគេរត់ត្រហេបត្រហបមកដូចជាឃើញខ្មោច ឬអ្វីមួយយ៉ាងអញ្ចឹង ធ្វើឲ្យក្នុងទ្រូងគេនេះបុកភ័យសឹងតែស្លាប់ទៅហើយ។
"គឺយើង...យើង!!"
"យើងស្អី? ដកដង្ហើមមួយៗ ហើយនិយាយមួយៗទៅមើល" ថេយ៉ុងកាន់តែអន្ទះសារចង់ដឹងកាន់តែខ្លាំងឡើង ពេលដែលមិត្តរបស់ខ្លួននិយាយមិនចេញ ដោយសារតែដង្ហក់ខ្លាំងពេក។
"គឺយើងឃើញលោកជុងណា?"
"ជុងហេ៎ស? ឃើញគេៗនៅឯណា?" ស្របនឹងសម្ដីរបស់ខ្លួន ថេយ៉ុងក៏បែរទៅសម្លឹងរកមើលជុងហ្គុក ត្រង់កន្លែងដែលគេឈរនិយាយមុននេះ តែគេមិនបានឃើញវត្តមានរបស់ជុងហ្គុកនៅទីនោះឡើយ ជាហេតុធ្វើឲ្យក្នុងទ្រូងរបស់គេបុកភ័យកាន់តែខ្លាំងលើសដើម ព្រោះអារម្មណ៍មិនល្អចាប់ផ្ដើមលេចឡើងកាន់តែច្បាស់នៅក្នុងទ្រូងរបស់គេហើយ។
"យើងឃើញគេចូលទៅក្នុងបន្ទប់ជាមួយមនុស្សប្រុសដែលពាក់ឈុតពណ៌ក្រហម ហើយយើងក៏ឃើញមានបុរសពាក់ឈុតខ្មៅម្នាក់ទៀតចូលទៅតាមក្រោយពួកគេទាំងពីរ បានបន្តិច យើងក៏ឃើញម្នាក់ពាក់ឈុតពណ៌ក្រហមនិងពណ៌ខ្មៅចេញមកវិញ តែយើងមិនបានឃើញលោកជុងចេញមកវិញជាមួយនោះទេ"
"ថាមិច?" ស្ដាប់ឮសម្ដីគ្រប់ម៉ាត់ គ្រប់ពាក្យចេញពីមាត់របស់មិត្តខ្លួន រួច
ហើយ ថេយ៉ុងសឹងតែទន់ជុងហ្គុកឈរលែងជាប់ បេះដូងដាច់ធ្លាក់សឹងតែជ្រុះដល់ដី ភាពញ័រចំប្របចូលមកដណ្ដើមខ្លួនរបស់ប្រាណរបស់គេទាំងមូល ធ្វើឲ្យមុខមាត់ចាប់ផ្ដើមស្លេកស្លាំងភ្លាមៗដូចគ្នា។ ឈុតពណ៌ក្រហមមែនទេ? អ្នកដែលពាក់ឈុតនេះច្បាស់ណាស់ ថាមានតែក្លូអ៊ីកូនលោកហ្វីលីពជាមិនខាននោះទេ។ អ្វីដេលគេគិតពិតជាមិនខុសពិតមែន ដែលថាក្លូអ៊ីចាប់អារម្មណ៍លើជុងហ្គុក ហើយមានបំណងមិនល្អមកលើពួកគេនោះ។ តើគេគួរធ្វើយ៉ាងណាទៅពេលនេះ?
"ថេឯងយ៉ាងមិចហើយ?"
"ចុះ..ចុះពេលនេះគេនៅឯណា? ជុងនៅឯណា? នាំយើងទៅរកគេណា!! នាំយើងទៅរកគេទៅ"
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀