ថេរវេលាបានដើរកន្លងផុតទៅយ៉ាងលឿន តែមួយប៉ព្រិចភ្នែកសោះ រយៈពេលមួយខែក៏បានកន្លងផុតទៅយ៉ាងឆ្ងាយដែលមិនអាចត្រឡប់មកវិញ។ រយៈពេលមួយខែមកនេះជីវិតអ្នកខ្លះក៏ប្រែមកជាប្រសើរគ្រាន់តែជាងការពីពេលមុនៗ ចំណែកជីវិតរបស់អ្នកខ្លះទៀតក៏ប្រែមកពីរប្រសើរទៅជាដុនដាប់ទៅៗ ដូចជាជីវិតរបស់ជីអ៊ុននិងឪពុករបស់នាងនាពេលនេះអញ្ចឹង។ តាំងពីថ្ងៃកើតរឿងនោះក្រុមហ៊ុនរបស់ប៉ានាងសឹងតែរលំរលាយទៅហើយ កុំតែបានជំនួយពីលោកហ្វីលីពកុំអីក៏គ្មានបានឈរជើងដល់ថ្ងៃនេះដែរ។ ចំណែកឲ្យការងារសិល្បៈមូដែលរបស់នាងក៏ត្រូវបានលុបចោលទាំងអស់ គ្មានអ្នកណាចង់សហការជាមួយនិងទៀតឡើយ ធ្វើឲ្យនាងត្រូវបាត់បង់ការងារភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក មិន តត្រឹមតែប៉ុណ្នឹង នៅតែមានអ្នកកាសែតតាមសម្ភាសន៍តាមថតសកម្មភាពនាងគ្រប់ជំហានទាំងអស់ ធ្វើឲ្យនាងត្រូវរត់គេច លាក់គ្រាន់គ្រប់ពេលមិនចង់ហ៊ានចេញទៅណាឡើយ បើគ្មានការចាំបាច់។ ខុសពីជីវិតរបស់អ្នកទាំងពីរ បើងាកមកមើលពីជីវិតគូររបស់ថេយ៉ុងនិងជុងហ្គុកឯនេះវិញ រយៈពេលមួយខែមកនេះគឺមានភាពល្អប្រសើរជាខ្លាំង ទោះបីជាថេយ៉ុងចេញចរិកមកប្លែកៗចូលចិត្តងក់ងរ បើគេទារអ្វីគឺត្រូវតែបានហ្នឹង បើមិនបានដឹងតែគយំលិចផ្ទះមិនខានយ៉ាងនេះក្ដីក៏ជុងហ្គុកគេមិនដែរខឹងមិនដែលរអ៊ូឡើយ មានតែខំសម្របនិងបំពេញរាល់ការចង់បានរបស់ថេដែលជាហេតុធ្វើឲ្យថេឯណេះស្រឡាញ់គេកាន់តែខ្លាំងឡើង ស្រឡាញ់ដល់ថ្នាក់មិនអាចពណ៌នាពីចិត្តដែលស្រឡាញ់ចំពោះរាងក្រាស់ចេញមកបានឡើយ ព្រោះវាធំធេងជាងអ្វីៗទាំងអស់ដែលនៅក្នុងជីវិតរបស់គេ។
រយៈពេលមួយខែមកនេះ ថេយ៉ុងក៏ដែលបានទៅធ្វើការនៅក្រុមហ៊ុនជាមួយនិងរាងក្រាស់ទៀតឡើយ ព្រោះតាំងពីយប់ដែលលើតរឿងជាមួយនិងជីអ៊ុននោះមក មើលទៅសុខភាពរបស់គេក៏ដូចមិនសូវល្អប៉ុន្មាននោះទេ ជាហេតុធ្វើឲ្យជុងហ្គុកបារម្ភមិនចង់ឲ្យគេទៅធ្វើការនាំតែពិបាកនោះទេ គេចង់ឲ្យថេយ៉ុងគេងសម្រាកនៅតែផ្ទះធ្វើតែខ្លួនឲ្យស្អាត ចាយតែលុយដែលគេរកមកបានស្រាប់ៗស្រួលៗប៉ុណ្នោះ។ ប៉ុន្តែថ្ងៃនេះ វាមិនដូចរាល់ដងនោះទេ ថេយ៉ុងបានសុំគេមកក្រុមហ៊ុនជាមួយនិងគ្នា ដោយយកលេសថាមិនចង់នៅផ្ទះអប្សុក នឹកនិងចង់នៅក្បែរជុងហ្គុកវិញ ដោយឮនិងបដិសេធនិងថេយ៉ុងមិនបានជុងហ្គុកក៏អនុញ្ញាតឲ្យគេមកជាំមួយ តែមិនឲ្យគេធ្វើអីនោះទេ គ្រាន់តែគេងលេងទូរស័ព្ទនិងញ៉ាំនំតែប៉ុណ្នឹងឯង។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀