"ថេយ៉ុង!!!" បន្ទាប់ពីដើរចេញពីនាងក្រមុំនៅសួនច្បារក្បែរផ្ទះរួចហើយ ជុងហ្គុកក៏ដើរត្រឡប់មករកថេយ៉ុងនិងលោកយាយនៅក្នុងផ្ទះវិញ។
"និយាយគ្នារួចហើយមែនទេ?" ថេយ៉ុងបែរមកសួររាងក្រាស់ដែលនៅខាងក្រោយគេ ទាំងដៃកំពុងតែរៀបចំអាហារដាក់ទៅលើតុសម្រាប់ញ៉ាំ។
"បាទ!!!"
"បងនិយាយអីខ្លះជាមួយនិងនាង??"
"គឺនិយាយពីរឿងបងនិងនាងប្រាប់នាងឲ្យដាច់ស្រាច់ កុំឲ្យនាងមករំខានពួកយើងទៀតនោះអី ហើយអូនគិតថាបងនិយាយអ្វីជាមួយនិងនាង"
"ក៏គិតថាបងនិយាយពីរឿងរៀបការជាមួយនិងនាងនោះអី"
"ក្មេងចម្កួត!! ប្រពន្ធបងនៅនិងមុខជ្រងរៗបែប
នេះហើយ តើឲ្យបងទៅនិយាយរឿងរៀបការជាមួយនិងអ្នកណាទៀតទៅ អ្នកដែលបងចង់រៀបការជាមួយនិងមានតែប្រពន្ធបងតែប៉ុណ្នោះ" ជុងហ្គុកលូកដៃមកច្បិតច្រមុំគេលេងតិចៗ ខ្នាញ់គេដែលចូលចិត្តគិតអីដែលវាមិនអាចទៅរឿង។ គេនៅនិងមុខទាំងមូលបែបនេះទៅហើយ តើឲ្យគេនេះបែកចិត្តទៅនិយាយរឿងនេះជាមួយអ្នកណាបានទៀត បើរាល់ថ្ងៃស្រឡាញ់សឹងតែលេបទៅហើយ។
"ចេះតែគិតៗទៅក្រែងលោរវាបែបនេះមែន?"
"ហឹស!! នេះអូនកំពុងតែប្រចណ្ឌបងមែនទេ?" ជុងហ្គុលេចស្នាមញញឹមកំហូចពេលដែលឃើញមុខថេឡើងក្រហមតិចព្រោះតែអៀននិងសម្ដីរបស់គេ ហើយព្យាយាមបែកខ្នងគេចចេញមិនឲ្យគេឃើញ ទើបគេដើរចូលមកអោបចង្កេះគេពីក្រោយ ពោលបង្អាប់ញ៉ោះគេកាន់តែខ្លាំង។
"គ្មានទេ!! កុំចេះតែនិយាយ"
"បងមិនជឿទេ!! កុហកបែបនេះ ត្រូវតែមានទោស" ចប់សម្ដីជុងហ្គុកក៏ចាប់មាត់របស់ថេជាប់ ទម្លាក់បបូរមាត់ខ្លួនថើបក្រញេចគ្រឺតនិងអាបបូរមាត់ពណ៌ក្រហមមួយនេះ តែប៉ិនប្រកែកមិនដាច់មួយពាក្យ មិនដែលថាចាញ់គេយ៉ាងមិចនោះទេ។
"ហេមៗ!!!"
"លោកយាយ!!" កាលបើឮសម្លេងក្រហឹមដើមករបស់អ្នកជាយាយដែលទើបនិងដើរចូលមកឃើញហើយ ជុងហ្គុកក៏ដកបបូរមាត់ចេញពីថេយ៉ុងយ៉ាងលឿន ងាកមករកអ្នកជាយាយ ធ្វើឲ្យថេយ៉ុងឯណោះ ញញឹមអៀនសឹងតែមុខក្បាលចូលក្នុងអាវរបស់ជុងហ្គុកទៅហើយ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀