Eps.15: ចោទប្រកាន់

3.3K 203 0
                                        

កាលបើឮសម្លេងហៅរបស់ជុងហ្គុកហើយ នាយកម្លោះជំនិតហារីក៏បើកទ្វារដើរចូលមកក្នុងជាមួយនិងកូនចៅម្នាក់ទៀត អោនគំនាបរង់ចាំបញ្ជារពីជុងហ្គុកថានិងឲ្យគេធ្វើអ្វីបន្តទៀត។ ជុងហ្គុកមិនមាត់ប្រើកែវភ្នែកសម្លឹងមើលទៅថេហ្វាបន្តិច មុននិងងាកមុខមករកជំនិតវិញ បញ្ជារគេតាមរយៈកែវភ្នែកមួយគូរនោះ។

"បាទ!!!" ទទួលដឹងពីបំណងបញ្ជារបស់ជុងហ្គុករួចហើយ នាយជំនិតក៏អោនក្បាលបន្តិច រួចក៏ចាប់ចាត់ចែងតាមកិច្ចការរបស់ខ្លួន។

"ឯង!!! ឯងចង់ធ្វើអី?អ៎ាយ!! លែងយើង លែងលោកជុង ខ្ញុំដឹងខុសហើយ លើកលែងទោសឲ្យខ្ញុំផងទៅខ្ញុំដឹងខុសហើយ លែង" រាងកាយរបស់ថេហ្វាក៏ត្រូវហារីនិងកូនចៅម្នាក់ទៀតចាប់ក្រៀកយកចេញទៅតាមទ្វារក្រោយនៃក្រុមហ៊ុន ស្របពេលដែលម្ចាស់រាងកាយខំប្រឹងរើបម្រាស់ចេញពីការចាប់ បែរមុខនិងរករាងក្រាស់និយាយអង្វរគេឲ្យលើកលែងទោសឲ្យខ្លួន។ ទោះជាថេហ្វាស្រែកអង្វរ យ៉ាងនេះក្ដីជុងហ្គុកហាក់បីដូចជាមិនខ្ចីអើពើនិងការអង្វរកររបស់គេឡើយ មានតែឈឺមើលគេដោយកែវភ្នែកពោរពេញទៅដោយកំហឹង។ ទីបំផុតថេហ្វាក៏ត្រូវកូនចៅរបស់ជុងហ្គុកនាំចេញទៅក្រៅបាត់ទៅ។

"លោក!! លោកគិតធ្វើយ៉ាងមិចចំពោះគេ?"

"បន្តិចទៀតអូនហ្នឹងដឹងហើយ មកអង្គុយទីនេះមក" ស្របនិងសម្ដីជុងហ្គុកក៏ចាប់អូសដៃថេយ៉ុងឲ្យដើរមកអង្គុយនៅលើកៅអីធ្វើការរបស់ខ្លួន។ ដៃក៏ចាប់ផ្ដើមចុចទៅលើកំព្យូទ័រ បើកបង្ហាញឲ្យឃើញបន្ទប់ងងឹតស្លុបមួយមានតែពន្លឺតិចរបស់អំពូលតូចមួយនៅចំកណ្ដាលបន្ទប់ តែអាចឲ្យពួកគេមើលឃើញយ៉ាងច្បាស់នូវរាងកាយរបស់ថេហ្វាដែលត្រូវកូនចៅទាំងពីររបស់ជុងហ្គុកបោះចូលទៅក្នុងបន្ទប់មួយនោះ។

"ពួកឯង!! ចង់ធ្វើអីយើង? កុំ..កុំចូលមកណា បើ...បើពួកឯងហ៊ានប៉ះយើងតែមួយសរសៃសក់នោះប៉ារបស់យើងនិងមិនលើកលែងឲ្យឯងនោះទេ ឯងដឹងថាប៉ាយើងជាអ្នកណាដែរទេ?"ថេហ្វានិយាយឡើងទាំងសម្លេងញ័រព្រោះភ័យខ្លាច ខ្លួនចេះតែរំកិលថយក្រោយមិនឈប់ខណៈពេលដែលហារីនិងកូនចៅម្នាក់ទៀតចេះតែបោះជំហានចូលមករកគេមិនឈប់។

❤លោកមហាសេដ្ឋីរបស់អូន😘Место, где живут истории. Откройте их для себя