"ផូស!!" សម្លេងដែលកម្លោះតូចថេយ៉ុងប្រើដៃរបស់ខ្លួនវាយទៅលើក្បាលមិត្តមួយក្រញ៉ឮសូរចេញមកក្រៅមិនធម្មតា មិនដឹងជាប្រើកម្លាំងដៃខ្លាំងប៉ុណ្នានោះទេ។ ពេលនេះគេកំពុងតែនៅក្នុងអាផាតមិនរបស់មិត្តខ្លួន ដើម្បីមកជម្រះបញ្ជីពីរឿងកាលពីយប់
មិញ។
"អូយ! ឈឺណាអាមិត្តឆ្កួត" កម្លោះតូច ជីមីន ម៉ៃសុន ស្រែកទាំងពេបមាត់រកយំដាក់ថេយ៉ុង។ មួយដៃរបស់ថេយ៉ុងមុននេះមិនធម្មតាទេ ឃើញតែដៃតូចៗស្រឡូនចឹងទេ តែបើបានត្រូវមួយដៃរបស់គេគ្រាំក្នុងខឹងតែមួយអាទិត្យអីវ៉ាន់បានបាត់ផង។
"ឯងវាសមតែឲ្យយើងវាយចឹងហើយបានសម ឃើញគេចាប់មិត្តយកទៅគ្មានចេះជួយមិត្តអីទេ នេះសំណាងហើយដែលគេមិនចាប់យើងយកទៅលក់ ឬទៅរំលោភនោះ បើមិនចឹងទេ ចឹងនិងមកតាមកាច់កយកឯងទៅជាមួយយើងមុនគេតែម្ដង" ថេយ៉ុងរៀបរាប់ទាំងក្រៅក្រហាយទៅកាន់មិត្តខ្លួន។ ខឹងអើយសែនខឹង! ឃើញមិត្តត្រូវគេចាប់យកទៅបែរជាគេមិនជួយ ឲ្យគេចាប់យកទៅយ៉ាងស្រួល ហើយនៅឲ្យតាមុខងាប់នោះមកដាក់កំហិតលើខ្លួនបានទៀត។ នឹកឃើញចង់តែសំពងក្បាលជីមីនជាមិត្តលីលើររបស់ខ្លួនឲ្យបែកចេញឈាមនោះទេ ក្ដៅណាស់។
"យើងឯណាមិនចង់ជួយឯង តែបើគេលេងនាំមនុស្សមកមួយទ័ពយកកាំភ្លើងមកភ្ជុងក្បាលយើងមើលតែអ្នកទោសដែលជិតគេសម្លាប់ចោលបែបនេះអ្នកណាមិនខ្លាច តែពេលនោះគេក៏បានប្រាប់យើងហើយថាមិនធ្វើបាបឯងទេ ទើបយើងព្រមឲ្យយកឯងទៅហ៎" ជីមីននិយាយប្រកែកទៅជីមីន។ មិនមែនគេមិនចង់ជួយមិត្ត ឲ្យមិត្តធ្លាក់ទៅក្នុងដៃគេនោះទេ តែបើគេលែងភ្ជុងគម្រាមគេបែបនេះ អ្នកណាមិនខ្លាច។ ម្យ៉ាងគេក៏បានប្រាប់ថាមិនធ្វើបាបថេយ៉ុងទើបខ្លួនព្រមឲ្យគេយកមិត្តទៅ។ បើគេមិនព្រមគេនិងត្រូវស្លាប់ មិត្តគេប្រាកដជាត្រូវគេធ្វើបាបទៀត។ ចឹងមានតែឲ្យគេយកទៅទេជាជម្រើសដែលល្អ។
"មិនធ្វើបាបក្បាលឯងស្អី?"
"ឯងនិយាយចឹងមានន័យថាមិច?គេវាយឯង
មែនទេ? មើលត្រូវត្រង់ណាខ្លះឲ្យយើងមើលតិច
មើល ចាំយើងទៅសួរអាគាត់និងឲ្យ"
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀