ក្រោយពីយប់ដ៏សែនអួរអាប់និងធុញថប់បានកន្លងផុតទៅថ្ងៃថ្មីក៏ចូលមកខ្លួនមកជំនួសវិញម្ដង។ ថេយ៉ុងបើកភ្នែកទទួលយកថ្ងៃថ្មីទាំងបើកភ្នែកមិនចង់រួច បញ្ជាក់យ៉ាងច្បាស់ថាគេមិនទាន់អស់ងងុយនៅឡើយនោះទេ។ រាងតូចទប់ខ្លួនក្រោកអង្គុយសម្លឹងភ្នែកមើលទៅផ្នែកម្ខាងទៀតនៃគ្រែរកមើលរាងក្រាស់តែមិនបានឃើញ វត្តមានគេនៅក្នុងនេះឡើយ មុននិងចោលភ្នែកទៅមើលនាឡិកាលើ ជញ្ជាំងក៏ឃើញថាថ្មាលនេះវាម៉ោង៨ជាងទៅហើយ។ នេះគេគេងស្ពឹកដល់ថ្នាក់នេះឬ? គេមិនដែលបែបនេះពីមុនឡើយ គ្រប់យ៉ាងមកអាប៉ិមុខងាប់និងទាំងអស់ដែលធ្វើឲ្យគេទៅជាបែបនេះ? ហើយនៅឆ្លៀតក្រោកមុនហើយមិនដាស់គេទៀត? គួរឲ្យស្អប់ពិតមែន!
គិតហើយថេយ៉ុងក៏ប្រញាប់រូតរះចូលទៅក្នុង
បន្ទប់ទឹកដើម្បីងូតទឹកលាងសម្អាតខ្លួន ទាំងមាត់ជីបអូជៗ មើលក៏ដឹងថាកំពុងតែរអ៊ូលួចជេររាងក្រាស់ផងដែរ។
"អ្នកប្រុស! អញ្ជើញមកពិសារអាហារពេលព្រឹកច៎ាស ពួកខ្ញុំរៀបចំរួចរាល់អស់ហើយ" លូរីអ្នកបម្រើស្រីដែលតែងតែចាំបម្រើថេយ៉ុងរាល់ថ្ងៃនោះក៏និយាយឡើងប្រាប់ទៅរាងតូចដែលកំពុងតែដើរចុះមកពីខាងលើ។
"ចុះលោកជុង??" ថេយ៉ុងសួរឡើងទាំងភ្នែករំពៃក្រឡេករកមើលនាយកម្លោះតែមិនបានឃើញ សូម្បីតែស្រមោលរបស់នាយនៅក្នុងផ្ទះនេះ។
"អ្នកប្រុសទៅធ្វើការបាត់ហើយ គាត់ផ្ដាំឲ្យអ្នកប្រុសញ៉ាំអាហារពេលព្រឹកនឹងត្រៀមខ្លួនទៅកម្មវិធីយប់នេះទៅបានហើយ មិនបាច់ធ្វើអីច្រើននោះទេ" លូរីរៀបរាប់ពាក្យផ្ដែផ្ដាំរបស់ជុងហ្គុកដែលប្រាប់នាងឲ្យប្រាប់ទៅថេយ៉ុងកាលពីព្រឹកមិញ មុនពេលដែលគេរៀបចំចេញទៅធ្វើការ។
"អឹម! អរគុណហើយលូរី" ថេយ៉ុងញញឹមស្រស់ដាក់លូរី មុននិងបោះជំហានជើងដើរចូលទៅរកតុអាហាររួចក៏ចាប់ផ្ដើមការញ៉ាំរបស់គេ។
"អ្នកប្រុស! នេះរបស់ដែលមិត្តអ្នកប្រុសផ្ញើរ មកឲ្យ គាត់ប្រាប់ថាវាជារបស់ដែលអ្នកផ្ទះរបស់អ្នកប្រុសផ្ញើរយកមកឲ្យកាលពីព្រឹកមិញនេះ" លូរីនិយាយព្រមទាំងហុចប្រអប់ពណ៌ខ្មៅមួយទៅឲ្យថេយ៉ុងដែលកំពុងតែអង្គុយអានសៀវភៅនៅក្នុងសួនច្បារបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចហើយ។
BẠN ĐANG ĐỌC
❤លោកមហាសេដ្ឋីរបស់អូន😘
Lãng mạnជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀