Eps.6: ហួងហែង

3.6K 241 0
                                    

ថេយ៉ុងលូកមាត់ចូលមកនិយាយទាំងមុខក្រហមដូចភ្លើងពេលឮលីឌីនិយាយហៅខ្លួនថាកូនប្រុសរបស់នាង ជាពាក្យដែលគេស្អប់បំផុតពេលដែលឮចេញពីមាត់របស់លីឌី។

"ថេនិយាយស្ដីឲ្យចេះគោរពចាស់ទុំខ្លះផង យ៉ាងណាក៏នាងមានឈ្មោះជាម្ដាយកូនដែរនៅពេលនេះ" លោករ៉ាអេនធីនិយាយឡើងពេលឃើញអាកប្បកិរិយារបស់កូននិយាយស្ដីមិនគោរពលីឌីដែលមាននាមជាម្ដាយចុងនៅចំពោះមុខថេយ៉ុង។

"ចាស់ទុំដូចជានាងគួរតែឲ្យខ្ញុំគោរពដែលទេ? ម្ដាយខ្ញុំមានតែម្នាក់ប៉ុណ្នោះ ហើយខ្ញុំក៏មិនដែលចាត់ទុកនាងជាម្ដាយរបស់ខ្ញុំដែល ទោះជាលោកខំលើកនាងឲ្យខ្ពស់ដំឡើងនាងឲ្យដូចជាប្រពន្ធពេញច្បាប់របស់លោកក៏ដោយ ក្នុងចិត្តខ្ញុំនាងនៅតែជាស្រីដែលយកប្ដី គេនិងរួមទាំងនាងកូនឥតខាន់ស្លារបស់លោកដដែល"

"ថេយ៉ុង" លោករ៉ាអេនធីនិយាយតម្លើងសម្លេងរាងឮបន្តិចសង្កត់ហៅឈ្មោះកូនប្រុស ពេលដែលឮគេនិយាយថាឲ្យលីឌីនិងថេហ្វាបែបនេះទាំងមុខក្រហមបង្ហាញពីការខឹងសម្បារចំពោះរូបគេជាខ្លាំង។ នេះបើកុំតែជុងហ្គុកនៅទីនេះនោះទេ កុំអីគាត់ប្រាកដជាលើកដៃវាយគេជាមិនខាន។

"យ៉ាងមិច? ខ្ញុំនិយាយអីខុសមែនទេ?" ទោះជាលោករ៉ាអេនធីតម្លើងសម្លេងនិយាយមកគេបែបនេះក៏ដោយ ក៏គេគ្មានសូម្បីតែព្រឺខ្លាចគាត់សូម្បីតែ បន្តិច។

"ឆាប់សុំទោសលីឌីនិងថេហ្វាភ្លាម" លោករ៉ា អេនធីបិទភ្នែកទប់កំហឹងនិយាយសង្គ្រឺតធ្មេញដាក់កូនប្រុសច្បងរបស់ខ្លួន។

"មានរឿងអីដែលខ្ញុំត្រូវទៅសុំទោសម្ដាយចុងនិងប្អូនប្រុសឥតខាន់ស្លាទៅវិញ?"

"ថេយ៉ុង!"

"បានហើយលោកប្ដី! បើថេយ៉ុងមិនចង់សុំទោសអូននិងកូនមិនបាច់បង្ខំគេទេ អូនមិនប្រកាន់គេទេទោះជាបីជាគេមិនចាប់ទុកអូនជាម្ដាយរបស់គេក៏ដោយ អូនមិនបានខឹងឡើយ" លីឌីចាប់ដៃលោករ៉ាអេនធីនិយាយឃាត់គាត់ឲ្យឈប់ទាំងសម្ដែងទឹកមុខកម្សត់ប្រាប់ទៅប្ដី។

"ដឹងខ្លួនចឹងវាល្អហើយ មិនបាច់ខ្ញុំហត់និងនិយាយច្រើន ណាមួយម្ដាយចុងដូចជានាងនេះវាក៏គ្មានសិទ្ធិមកខឹងនិងកូនដើមស្រាប់ទៅហើយ" ថេ យ៉ុងអោបដៃនិយាយយ៉ាងឡូយដាក់លីឌី ឮហើយសឹងតែក្អួតឈាមកទាំងដុំៗតែម្ដង។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now