ក្រោយពីសន្លប់ដោយសារតែថ្នាំសណ្ដំអស់រយៈពេលមួយយប់កន្លងផុតទៅ ថេយ៉ុងក៏ភ្ញាក់ដឹងខ្លួនមកវិញនៅព្រឹកថ្ងៃថ្មី។ រាងតូចបើកភ្នែកទទួលយកពន្លឺព្រះអាទិត្យដែលរះចាំងចំមុខរបស់គេយ៉ាងលំបាក ក្បាលក៏មានអារម្មណ៍ថាស្ពឹកៗ ឈឺៗយ៉ាងមិចមិនដឹងដោយសារតែនៅសល់ចំហាយថ្នាំខ្លះៗ។
"ភ្ញាក់ហើយមែនទេ?" បើកភ្នែកមកមិនទាន់បានប៉ុន្មានផងក៏ត្រូវទទួលបាននូវសំណួរបស់មនុស្សដែលនៅអង្គុយកំដរមើលថែគេមួយយប់ទល់ភ្លឺនេះ សួរឡើងភ្លាម។
"អឹម!! លោកមកបន្ទប់ខ្ញុំតាំងពីពេលណា? ហើយមិចក៏ខ្ញុំនៅទីនេះទៅវិញ?"ថេយ៉ុងទប់ខ្លួនក្រោកអង្គុយ ដៃឈ្លីក្បាលខ្លួនឯងតិចៗ សួរបកទៅជុងហ្គុកវិញ។ គេចាំបានថាកាលពីយប់មិញនេះគេបានទៅផ្ទះរ៉ាអេនធី ហើយចុះមិចក៏គេភ្ញាក់ឡើងគេនៅទីនេះទៅវិញ។
"ឯងមិនចាំថាមានរឿងអីកើតឡើងខ្លះនោះទេឬ?" សំណួររបស់ជុងហ្គុក ធ្វើឲ្យថេយ៉ុងនៅស្ងៀម ខួរក្បាលចាប់ផ្ដើមសើរើពីរឿងរ៉ាវដែលកើតឡើងកាលពីយប់មិញមកវិញទាំងអស់។
"យប់មិញ...ខ្ញុំចាំបានខ្ញុំបានទៅផ្ទះរ៉ាអេនធីបន្ទាប់មក...ត្រូវហើយបន្ទាប់មកក៏មានមនុស្សមកខ្ទប់ច្រមុះខ្ញុំពីក្រោយ ហើយក៏ខ្ញុំក៏សន្លប់បាត់ទៅ ខ្ញុំមិនដឹងរឿងអីទៀតនោះទេ លោកជាអ្នកនាំខ្ញុំមកវិញមែនទេ?"
"ត្រូវហើយ!! ឯងចង់ដឹងអ្នកណាជាអ្នកធ្វើបែបនេះដាក់ឯងទេ?"
"ម្នាក់នោះគឺជាប្អូនប្រុសចុងរបស់ឯងហ្នឹងហើយ គេជាអ្នករៀបចំផែនការនេះឡើងទាំងអស់ យើងបានសយរលោករ៉ាអេនធីរួចហើយ គាត់មិនបានដឹងរឿងលោកយាយអីរបស់ឯងនោះទេ គ្រប់យ៉ាង ប្អូនឯងជាអ្នករៀបចំទាំងអស់" កាលបើមិនឮថេយ៉ុងតបនិងខ្លួន ជុងហ្គុកក៏បន្តសម្ដីនិយាយការពិតគ្រប់យ៉ាងឲ្យថេយ៉ុងបានស្ដាប់។
"ចឹងបានន័យថាគ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់របស់គេទេមែនទេ? អាថេអើយ!! ល្ងង់ណាស់ មិនគយរចាញ់បោកវាសោះ" ស្ដាប់ឮគ្រប់យ៉ាងអស់ហើយ ថេយ៉ុងក៏លើកដៃវាយពូកមួយទំហឹង ជ្រោងសក់ទៅលើ អោនមុខចុះនិយាយបន្ទោសខ្លួនឯង ដែលចាញ់បោកថេហ្វា ឲ្យគេមានឨកាសធ្វើបាបខ្លួនបាន។ នេះមកពីការចង់ដឹងខ្លាំងពេករបស់គេ ធ្វើឲ្យគេមិនបានគិតឲ្យល្អិតល្អន់ ទើបទៅចាញ់បោកគេបែបនេះ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀