នៅតាមផ្លូវស្ងាត់ជ្រងំឮតែសម្លេងសត្វរាត្រីចរដែលយំនៅលើដើមឈរដែលដុះតម្រៀបនិងតាមដងផ្លូង ជាមួយនិងសម្លេងខ្យល់ដែលប៉ះជាមួយនិង
ឡានដែលបើករក្នុងល្បឿនលឿន។ នៅក្នុងឡានក៏មានសភាពស្ងាត់ដូចគ្នា ព្រោះតែម្នាក់ៗគ្មានអ្នកណានិយាយអ្វីទាំងអស់គឺស្ងាត់រាងខ្លួន។
"សុំទោសដែលធ្វើឲ្យអាវរបស់លោកប្រឡាក់" ថេយ៉ុងចាប់ផ្ដើមនិយាយឡើងកាត់ភាពស្ងប់ស្ងាត់ពេលក្រឡេកឃើញអាវដែលក្រៅដែលពាក់នៅលើខ្លួនគេ មានស្នាមប្រឡាក់ទឹកភ្នែករបស់គេដែលបានយំលើគេមុននេះ។
"មិនអីទេ!"
"នេះយកអាវលោកទៅពាក់វិញទៅ កុំឲ្យរងារ" មិននិយាយតែសម្ដីថេយ៉ុងក៏ដោះអាវក្រៅហុចឲ្យទៅរាងក្រាស់វិញ ព្រោះឃើញនៅលើខ្លួនគេមានតែអាវដៃវែងស្ដើងមួយតែប៉ុណ្នោះ ប្រហែលជារងារណាស់ហើយ។
"មិនបាច់ទេឯងពាក់ទៅ! នៅក្នុងឡាននេះមានក៏មានអាវក្រៅមួយទៀតដែរ" ជុងហ្គុកតបទៅថេទាំងភ្នែកកំពុងតែផ្ដោតទៅលើការបើកបរនៅលើដងផ្លូវដ៏ស្ងាត់ជ្រងុំ។ មិនចម្លែកទេដែលគេថាមានអាវមួយទៀតនៅក្នុងឡាននេះ ព្រោះតែគេទម្លាប់ដាក់វាតាមឡានមករហូតបែបនេះទៅហើយ។
"នៅឯណាចាំខ្ញុំយកអោយ"
"កៅអីខាងក្រោយ" ថេយ៉ុងក៏លោរទៅខាងក្រោយរកមើលអាវតាមអ្វីដែលរាងក្រាស់បានប្រាប់គេ។ បានបន្តិចគេក៏រកឃើញអាវក្រៅពណ៌ខ្មៅមួយនៅខាងក្រោយដូចគេនិយាយពិតមែន។ ថេក៏ទាញវាយកមកឲ្យរាងក្រាស់។
"នេះពាក់វាទៅ! ចាំខ្ញុំជួយ" ជុងហ្គុកងក់ក្បាលយល់ព្រម។ ថេយ៉ុងក៏កាន់ដៃអាវម្ខាងឲ្យគេស៊កដៃចូល មុននិងលោរខ្លួនទៅទាញតម្រូវដៃម្ខាងទៀតឲ្យគេស៊កដៃចូលដូចគ្នា។
"អរគុណហើយ" ថេយ៉ុងងក់ក្បាលទទួលហើយក៏នាំគ្នាស្ងាត់រាងខ្លួនម្ដងទៀត ព្រោះមិនដឹងថាត្រូវនាំគ្នានិយាយពីអ្វី។
"នេះលោកឈប់នៅហាងនេះធ្វើអី?" ថេយ៉ុងបង្ហើបសំនៀងសួរទៅរាងក្រាស់ខណៈពេលដែលគេបើកមកដល់ក្រុង ហើយក៏ឈប់នៅខាងមុខភោជនីយ៍ដ្ឋានដ៏ល្បីឈ្មោះមួយកន្លែងនៅកណ្ដាលទីក្រុង។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀