Eps.21: ខូចមុខ

2.6K 191 0
                                        

បន្ទាប់ពីលីលីរួមទាំងប្ដីនិងកូនចៅនាំគ្នាចេញទៅអស់ទៅ អ្នកដែលនៅទីនោះក៏នាំគ្នាបំបែកជួរចេញទៅដូចគ្នា អ្នកខ្លះក៏នៅឈរមើលដោយក្ដីអាណិតអាសូរហើយក៏ជួយខលហៅឡានពេទ្យឲ្យ ចំណែកអ្នកខ្លះទៀតក៏ឈរមើលដោយភាពស្អប់ខ្ពើមជាខ្លាំង សមមុខហើយដែលដើរទាក់ប្ដីគេហើយត្រូវគេវាយបែបនេះនោះ ប៉ុណ្នឹងវាតិចផង សមតែវាយឲ្យងាប់បានត្រូវ។

"ហ្វាកូនហ្វា!! លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចទៅហើយ?" អ្នកស្រីលីឌីដែលបានទទួលដំណឹងពីកូនប្រុសក៏ប្រញាប់រត់មករកកូនដែលបញ្ជូនមកមន្ទីរពេទ្យដែលប្ដីគាត់ស្នាក់នៅជាមួយគ្នាទាំងអាការៈភ័យស្លន់ស្លោរបារម្ភពីកូនជាខ្លាំង។ ជួនជាពេលដែលគាត់មកដល់គ្រូពេទ្យក៏បើកទ្វារចេញមកដូចគ្នា​ទើបគាត់

ប្រញាប់សួរនាំយ៉ាងលឿន។

"អ្នកជម្ងឺរួចផុតពីគ្រោះថ្នាក់ហើយ!! គ្រាន់តែផ្នែកខ្លះនៃរាងកាយរបស់គាត់ទទួលរកការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរបន្ថែមពីរបួសចាស់ ហើយក៏មានឆ្អឹងខ្លះបានប្រេះផងដែរត្រូវការសម្រាកព្យាបាលយូរខែទៀតទើបជា ចំណែកផ្ទៃមុខវិញ គឺពួកយើងព្យាយាមអស់សមត្ថភាពហើយ ដោយសាតែវាប៉ះត្រូវទឹកអាស៊ីតច្រើនពេក ទើបយើងមិនអាចជួយស្រោចស្រង់ឲ្យវាមកសភាពដើមបាននោះ សំណាងហើយដែលវាមិនប៉ះពាល់ខ្លាំងដល់ភ្នែក គ្រូពេទ្យសុំចូលរួមសោកស្ដាយផងណា"ស្ដាប់ឮសម្ដីគ្រូពេទ្យហើយ អ្នកស្រីលីឌីសឹងតែទន់ជើងដួលទៅលើឥដ្ឋទឹកភ្នែកក៏ចាប់ស្រក់ចុះមកបន្តបន្ទាប់គ្នា ហើយវាក៏កាន់តែស្រក់ហូរចុះមកកាន់តែខ្លាំងពេលដែលបើកទ្វារចូលមកឃើញសភាពរបស់កូនផ្ទាល់ហ្នឹងភ្នែក។

"ពុទ្ធោ!!​កូនហ្វា ហ៊ឹកៗ!!! អ្នកណាធ្វើបាបកូនឲ្យទៅជាបែបនេះហ៎ាស? ហ៊ឹកៗ ម៉ាក់សុំទោសណា ម៉ាក់មិនល្អ ហ៊ឹកៗ ម៉ាក់មិនអាចជួយកូនបាន ម៉ាក់សុំទោស ហ៊ឹកៗ" អ្នកស្រីលីឌីកាន់ដៃកូនសម្រក់ទឹកភ្នែកនិយាយសុំទោសទៅកាន់ទេជាមួយនិងអារម្មណ៍ឈឺចាប់ សោកស្ដាយជាខ្លាំង។ គាត់ពិតជាខឹងនិងខ្លួនឯងខ្លាំងមែនទែន ដែលមិនអាចជួយកូនបាន ធ្វើឲ្យកូនត្រូវរងទុកគេធ្វើបាបរហូតដល់ថ្នាក់នេះ។ តើពេលដែលគេដឹងខ្លួនឡើង តើគេនិងមានអារម្មណ៍បែបណា ពេលដែលដឹងថាមុខរបស់ខ្លួនខូចបែបនេះ? គាត់នៅអង្គុយមើលថែថេហ្វារហូត ដល់ល្ងាចទើបឲ្យអ្នកបម្រើនៅផ្ទះមកមើលថែគេម្ដង ចំណែកខ្លួន ក៏ត្រឡប់មករកប្ដីនៅបន្ទប់ផ្សេងមួយទៀតវិញ។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now