Eps.38: សុំទោសយើងមិនអាចជួយគេបានឡើយ

1.6K 123 0
                                    

            ផាំង!!!!! រាងកាយរបស់ថេយ៉ុងត្រូវបុកប៉ោងមួយទំហឹងទៅលើផ្លូវ ជាមួយថង់អាហារដែលគេកាន់មុននេះធ្លាក់របាយដោយសារតែស្នាដៃរបស់ជីអ៊ុន ឈាមស្រស់ៗក៏ចាប់ហូរចេញមកពីក្នុងក្បាល និងរាងកាយរបស់គទាំងហូរមកស្រោចស្រពពេញមួយតួខ្លួនទាំងអស់យ៉ាងគួរឲ្យអាសូរជាទីបំផុត។

          រ៉ីងៗ!!!

         "អាឡូ!! យ៉ាងមិចហើយ? ថេនៅឯណា?" គ្រាន់តែឮសម្លេងទូរស័ព្ទរោទិ៍ឡើងភ្លាម រាងក្រាស់ដែលអង្គុយដាក់ដៃលើតុច្រត់ចង្ការខ្លួនរងចាំយ៉ាងអន្ទះសារនោះក៏ប្រញាប់ទាញវាយកមកលើកទទួលយ៉ាងលឿន។

          "គឺមុននេះអ្នកប្រុសថេជួបគ្រោះថ្នាក់ចរាចរណ៍ ឥឡូវខ្ញុំកំពុងតែនៅលើឡាននាំគាត់ទៅមន្ទីរពេទ្យហើយចាហ្វាយ" ហារីរៀបរាប់ប្រាប់ទៅជុងហ្គុកពីដំណឹងនិងសភាពរបស់ថេដែលកំពុងតែនៅលើឡានទៅកាន់មន្ទីរពេទ្យជាមួយនិងខ្លួន។ មុននេះពេលដែលជុងហ្គុកដេញគេមកនោះ គេក៏បានចេញមកដើររកថេយ៉ុងឡើងពេញក្រុមហ៊ុន ទាំងអស់តែមិនឃើញគេនោះទេ ដល់ពេលសួរគេឯងគេក៏ប្រាប់ថាឃើញថេដើរចេញមកក្រៅ ទើបគេប្រញាប់ចេញមកយ៉ាងលឿន ស្រាប់តែពេលមកដល់ក៏ប្រទះឃើញឡានរបស់ជីអ៊ុនបើកសម្ដៅទៅរកថេយ៉ុងដែលកំពុងតែដើរលើចិញ្ចើមផ្លូវនោះបាត់ទៅហើយ ទើបគេប្រញាប់ស្ទុះមកមើលថេយ៉ុងលឿន មុននឹងចុចខលហៅឡានពេទ្យឲ្យមកនាំគេទៅមន្ទីរពេទ្យ រួចក៏ចុចខលមករករាងក្រាស់តាមក្រោយ។

          "ថ...ថាមិច?" ស្ដាប់ឮសម្ដីដែលជំនិតនិយាយរួចហើយ បេះដូងរបស់ជុងហ្គុកក៏ចាប់ប្រេះបែកជាបំណែក ប្រៀបដូចជាដុំថ្មដែលត្រូវគេវាយដំបំបែកខ្លាំងៗរហូតដល់ម៉ត់សឹងតែមិនអាចរកបំណែកមកផ្គុំវិញបាន ដៃនិងជើងក៏ចាប់ផ្ដើមញ័រចំប្រប់ សឹងតែទប់លំនឹងខ្លួនឲ្យឈរបន្តលែងបាន ភាពនៃកំសួលនៃការបារម្ភនិងឈឺចាប់ក៏ចាប់បុកចេញមកពីក្នុងដើមទ្រូងហាប់មាំរបស់គេ។

           "នៅមន្ទីរពេទ្យណា?" និយាយចប់ទទួលបានចម្លើយរួចហើយ ជុងហ្គុកក៏ប្រញាប់រត់ចេញទៅយ៉ាងលឿនសម្ដៅចេញទៅមន្ទីរពេទ្យដែលហារីបានប្រាប់មុននេះយ៉ាងលឿន ក្រោមក្រសែភ្នែកនៃការងឿងឆ្ងល់របស់បុគ្គលិកពេញមួយក្រុមហ៊ុន។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now