រថយន្តសេរីទំនើបមួយគ្រឿងដែលជាកម្មសិទ្ធិរបស់គ្រួសារត្រកូល ហ្គីវ៉ាស៊ីន កំពុងតែបោះពួយយ៉ាងលឿននៅលើដងផ្លូវដែលបញ្ជារដោយហារីជាជំនិតរបស់ជុងហ្គុកផ្ទាល់សម្ដៅទៅកាន់ផ្សារទំនើបមួយកន្លែង។
"នេះ!!! យើងមកទីនេះធ្វើអី? លោកចង់ទិញអ្វីតើមែនទេ?"ថេយ៉ុងពោលសួរឡើងទៅកាន់ជុងហ្គុក ខណៈពេលដែលហារីបញ្ជារឡានឲ្យរត់ចូលកន្លែងចតឡាននាផ្សារទំនើបមួយនោះ។
"ទៅដល់ឯងនិងដឹងហើយ" បញ្ចប់សម្ដីរបស់ខ្លួន ជុងហ្គុកក៏បើកទ្វារឡានចេញមកក្រៅ ស្របពេលដែលឡានបានបញ្ឈប់ឲ្យនៅមួយកន្លែងរួចរាល់។ មិនរង់ចាំយូរ ថេយ៉ុងក៏ប្រញាប់បើកទ្វារឡានចុះទៅតាមក្រោយជុងហ្គុកដូចគ្នា។
អ្នកគ្រប់គ្នាដែលនៅក្នុងផ្សារទំនើបទាំងមូល បានបាញ់កែវភ្នែកទាំងគូររបស់ខ្លួនងាកមកមើលភាពស្រស់សង្ហាររបស់រាងក្រាស់ កម្លោះ CEO វ័យក្មេង ដែលកំពុងតែបោះដំណើរចូលមកក្នុងទីធ្លានៃផ្សារទំនើប ដោយមានរាងតូចច្រឡឹងដើរតាមពីក្រោយជាមួយនិងហារីម្នាក់ទៀត។
"សូមស្វាគមន៍លោកហ្គីវ៉ាស៊ីន!! មានអ្វីឲ្យខ្ញុំជួយទេច៎ាស" គ្រាន់តែលេចនូវវត្តមានរបស់រាងក្រាស់ដើរចូលមកដល់ក្នុងហាងភ្លាម បុគ្គលិកទាំងអស់ក៏នាំគ្នាចូលមករាក់ទាក់ស្វាគមន៍គេគ្រប់ៗគ្នា។
"ជួយរើសសម្លៀកបំពាក់ណាដែលសាកសមជាមួយនិងម្នាក់នេះឲ្យខ្ញុំមួយឈុតផង" ស្របនិងសម្ដីជុងហ្គុកក៏ទាញថេយ៉ុងឲ្យមកឈរនៅតំណាលខ្លួន ប្រាប់ទៅបុគ្គលិកថាពួកគេត្រូវរើសសម្លៀកបំពាក់ឲ្យម្នាក់នេះ។
"ខ្ញុំ? ហេតុអីជាខ្ញុំទៅវិញ? សម្លៀកបំពាក់ខ្ញុំមាន
ហើយខ្ញុំមិនត្រូវការអីទៀតនោះទេលោកមិនបាច់ទិញទៀតនោះទេ" ថេយ៉ុងបែរមកនិយាយប្រាប់ទៅជុងហ្គុក ទាំងអារម្មណ៍រអៀសចិត្ត មិនចង់ឲ្យជុងហ្គុកត្រូវចំណាយប្រាប់មកលើខ្លួនដូចកាលពីលើកមុនទៀត ដែលគេនាំខ្លួនមកទិញសម្លៀកបំពាក់យ៉ាងច្រើន ឡើងគរទឹកគរដី គេនៅមិនទៅបានស្លៀកគ្រប់សម្លៀកបំពាក់ទាំងអស់នោះទេ បើលើកនេះទិញទៀតគេមិនដឹងថាត្រូវយកវាទៅផ្ទុកនៅទីណានោះទេ ព្រោះទូសម្លៀកបំពាក់គេពេញអស់ហើយ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀