ពន្លឺព្រះអាទិត្យយ៉ាងស្រទន់នាព្រឹកថ្ងៃថ្មីចាប់ ផ្តើមរះឡើងបំភ្លឺទ្វីបលោកទាំងមូល។ ក្នុងនោះដែរក៏មានពន្លឺមួយផ្នែកតូចមួយបានចាំងចូលមកក្នុងបន្ទប់មួយនាភូមិគ្រឹះរបស់ហ្គីវ៉ាស៊ីន ធ្វើឲ្យអ្នកដែលគេងលង់លក់យ៉ាងសុខស្រួលនោះត្រូវភ្ញាក់ដឹងខ្លួន។
ត្របកភ្នែកតូចស្ដើងរបស់រាងតូចថេយ៉ុង កំពុងតែបង្ហើបឡើងតិចៗ ទទួលយកពន្លឺថ្ងៃយ៉ាងលំបាក ព្រោះតែមិនទាន់អស់ងងុយ។
"អ៎ាយ!!!" គ្រាន់តែបើកភ្នែកមកច្បាស់ឃើញរាងក្រាស់ដែលកំពុងតែគេងញញឹមមើលមកគេ មិនដឹងតាំងពីពេលណាភ្លាម ថេយ៉ុងក៏ស្រែកមួយអស់សម្លេងតែម្ដង ព្រោះតែការភ្ញាក់ផ្អើល។
"មិចក៏លោកមកនៅលើគ្រែរបស់ខ្ញុំទៅវិញ? អា៎យ អាមនុស្សឆ្កួតមិចមិនស្លៀកសម្លៀកបំពាក់បែបនេះ" ថេយ៉ុងយកដៃខ្ទប់ភ្នែករបស់ខ្លួនយ៉ាងលឿន តែក៏លួចបង្ហើបតិចសម្លឹងមើលទៅដងខ្លួន សាច់ដុំកង់ៗរបស់រាងក្រាស់ដែលកំពុងតែបង្ហាញនៅចំពោះមុខគេ ឲ្យគេមើលពេញៗភ្នែក មុននិងលួចសសើរនៅក្នុងចិត្តពីភាពស្រស់ស្អាតរបស់សាច់ដុំរបស់គេ។
"មុននិងថាឲ្យបងមើលខ្លួនអូនទៅមើល ថាមានសម្លៀកបំពាក់ដែរឬអត់?" កាលបើឮសម្ដីរបស់ជុងហ្គុកបែបនេះ ហើយថេយ៉ុងក៏អោនមកមើលរាងកាយរបស់ខ្លួនក៏ឃើញថាវាពិតជាគ្មានសម្លៀកបំពាក់ពិតមែន មិនតែប៉ុណ្នោះ នៅមានស្នាមក្រហមជាំដុំៗនៅលើនោះទៀតផង។
"អ៎ាយ!!! លោកឯងរំលោភខ្ញុំមែនទេ?" ថេយ៉ុងក្ដោបភួយបិទបាំងរាងកាយរបស់ខ្លួន ស្រែកសួរទៅកាន់ជុងហ្គុកទាំងទឹកមុខចង់យំតិចអីតិច ព្រោះតែគិតថាខ្លួនត្រូវគេចាប់រំលោភ លួចយកភាពបរិសុទ្ធរបស់ខ្លួនទៅ។
"បងមិនបានចាប់រំលោភអូនទេ តែអូនទេជាអ្នកដែលចាប់រំលោភបងទៅវិញនោះ!! ដឹងថាកាលពីយប់មិញអូនខ្លាំងប៉ុណ្នាទេ? បងប្រកែកមិនព្រមទេ តែអូននៅតែចាប់បង្ខំបងទៀត បងទប់សឹងតែមិនចង់ឈ្នះទៅហើយ" សម្ដីរបស់ជុងហ្គុកធ្វើឲ្យការចង់ចាំខ្លះរបស់ថេយ៉ុង កាលពីយប់មិញចាប់ផ្ដើមលេចឡើងនៅក្នុងខួរក្បាលរបស់គេ។
ВЫ ЧИТАЕТЕ
❤លោកមហាសេដ្ឋីរបស់អូន😘
Любовные романыជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀
