Eps.7: កាដូរ

3.5K 252 0
                                    

កម្មវិធីបញ្ចប់ទៅដោយរលូនស្មាលនេះវាជិតចូលពាក់កណ្ដាលអាធ្រាត្រទៅហើយ។ ថេយ៉ុងកំពុងតែដើរចេញមកពីក្នុងកន្លែងកម្មវិធីតែម្នាក់ឯង ខណៈដែលគ្រប់គ្នាត្រឡប់ទៅផ្ទះសឡើងស្ងាត់អស់ ហើយ។ គេចង់មកវិញយូរណាស់ហើយ តែមកមិនកើតព្រោះតែលោកប៉ាដ៏សែនល្អរបស់គេឃាត់ឲ្យនៅមិនទាន់ឲ្យមក។ ដល់គេនាំគ្នាទៅបាត់អស់ចឹងបានឲ្យគេមក ប្រហែលជាចង់ធ្វើបាបគេហើយមិនដឹងបានជាឲ្យកូនទៅផ្ទះវិញទាំងយប់កណ្ដាលអាធ្រាត្រតែម្នាក់ឯង។

"អ្នកប្រុសថេ! ខាងនេះទាន" ហារី គ្លីតុនដែលត្រូវាកូនចៅជំនិតរបស់ថេជុងហ្គុកបន្លឺឡើងហៅថេយ៉ុងពីជ្រុងម្ខាងទៀតឲ្យថេដើរទៅរកគេ។

"អញ្ជើញចូលឡានអ្នកប្រុស!" នាយប្រាប់ទៅ

រាងតូចពេលដែលគេដើរមករកគេដល់ឡាន។ ថេយ៉ុងញញឹមដាក់គេបន្តិចមុននិងបើកទ្វារចូលមកក្នុងឡានតាមសម្ដីរបស់គេ។ មុននេះគេថាបានដើរទៅផ្ទះវិញហើយទេត៎ាស ព្រោះយប់ថ្មាលនេះទៅហើយគ្មានតាក់ស៊ី ឲ្យគេជិះទៀតនោះទេ។

"អោវ! មិចក៏លោកនៅទីនេះ? លោកមិនទាន់ទៅផ្ទះវិញទេឬ?" វត្តមានរបស់ជុងហ្គុកដែលកំពុងតែអង្គុយបិទភ្នែកផ្អែកក្បាលទៅនិងកៅអីឡាន ធ្វើឲ្យថេយ៉ុងមានការភ្ញាក់ផ្អើលជាខ្លាំង។ ថេស្មានតែគេទៅផ្ទះបាត់តាំងពីគេចេញមកទៅហើយ តែបែរជាគេមកសម្ងំចាំខ្លួនក្នុងឡានបែបនេះទៅវិញ។

"ចាហ្វាយចង់នៅចាំអ្នកប្រុសទៅផ្ទះជាមួយគ្នាបាទ! អុ៎យ" ហារីញញឹមមិនសូវសមពេលដែលត្រូវកែវភ្នែកមុតស្រួចរបស់ជុងហ្គុកសម្លឹងមកគេ ពីបទដែលគេហ៊ាននិយាយប្រាប់ទៅថេយ៉ុងដោយគ្មានការ

អនុញ្ញាតពីគេ។

"លោកនៅចាំខ្ញុំដូចគេនិយាយមែនហេ៎ស?"

"ប្រហែលទេដឹង! ថ្ងៃនេះខ្ញុំជួយឯងច្រើនណាស់ ខ្ញុំគួរតែបានកាដូខ្លះៗហើយត្រូវទេ?" និយាយបណ្ដើរជុងហ្គុកក៏លូនខ្លួនចូលមកជិតរាងតូចបណ្ដើរ។ ចំណែកថេយ៉ុងវិញចេះតែរំកិលថយក្រោយរហូតដល់ខ្នងប៉ះនិងទ្វារឡានថយលែងកើតទើបគេឈប់ស្ងៀមមួយកន្លែង។

"អ្នកណា?ឲ្យលោកជួយ ខ្ញុំមិនបាននិយាយឲ្យលោកជួយទេ"

"តែខ្ញុំក៏បានជួយឯងហើយ ចឹងខ្ញុំត្រូវតែបានកាដូលើកទឹកចិត្ត" ជុងហ្គុកនិយាយព្រមជាមួយនិងស្នាមញញឹមបែបមានប្រៀបជាងថេដាក់គេដូចរាល់ដង។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now