Eps.42: អាប់ប៉ានិងសងសឹកឲ្យកូន

2K 151 2
                                    

             "សោកស្ដាយ?! សោកស្ដាយរឿងអី?" សម្ដីរបស់ក្លូអ៊ី ធ្វើឲ្យថេយ៉ុងឮហើយចាប់ក្របួចចិញ្ចើមចូលគ្នាពោរពេញទៅដោយចម្ងល់រាយលានដែលកំពុងតែហោះចូលមកក្នុងខួរក្បាលរបស់គេ។

             "ក៏សោកស្ដាយរឿងកូន..."

            "បានហើយ!! ឈប់និយាយទៅ" ជុងហ្គុកដែលអង្គុយស្ងប់ស្ងាត់មួយកន្លែងតាំងពីលេចវត្តមានរបស់ក្លូអ៊ី មកនោះក៏ស្រែកឡើងបង្អាក់សម្ដីរបស់គេមិនឲ្យនិយាយបន្ត។

           "កូន!? កូនអ្នកណា? ហេតុអីក៏មកចូលរួមសោកស្ដាយជាមួយនិងខ្ញុំទៅវិញ?"

           "នេះជុងហ្គុកមិនប្រាប់លោកទេឬ ថាកូនរបស់លោកគេ..."

          "ខ្ញុំប្រាប់ថាឲ្យឈប់និយាយស្ដាប់បានដែរទេ?"​ម្ដងនេះជុងហ្គុកតម្លើងសម្លេងស្រែកកាន់តែខ្លាំងឡើងប៉ោងសសៃរករបស់ខ្លួន ធ្វើឲ្យក្អូអ៊ីដែលស្លាប់ឮហើយក៏ចាប់ញ័រខ្លួនខ្លាចរអានិងសម្ដីរបស់គេបន្តិចដូចគ្នា។

         "ជុងហ្គុក!! បងកំពុងតែលាក់បាំងអ្វីជាមួយនិងអូនមែនទេ?"​

        "គ្មានទេអីទេ អូនកុំ.."

       "បើគ្មានហេតុអីក៏បងមិនឲ្យគេនិយាយឲ្យចប់ ហេតុអីក៏បងឲ្យគេឈប់? ប្រាប់មកថាបងលាក់អ្វីហ្នឹងអូន? គេនិយាយពីកូន? កូនអ្នកណា?"

       "គឺកូនរបស់ថេយ៉ុងនិងហើយ ថេយ៉ុងមានកូនមុនពេលជួបគ្រោះថ្នាក់ តែពេលនេះគេលែងនៅ..."

        "ឈប់និយាយហើយចេញទៅ!!"

       "ជុងហ្គុក!! ខ្ញុំមិនយល់ថាហេតុអីលោកលាក់បាំងរឿងកូននេះពីថេយ៉ុងនោះទេ? ហេតុអី..."

       "ខ្ញុំប្រាប់ថាឲ្យចេញស្ដាប់បានទេ? ចង់ចេញទៅតាមសម្រួល ឬឲ្យខ្ញុំហៅកូនចៅមកអូសឯងចេញ"

      "ហឹស!!!"​ឮជុងហ្គុកគម្រាមបែបនេះ ក្លូអ៊ីក៏មិនខ្ចីនៅតទៅទៀត ទើបប្រញាប់ក្រោកចេញទៅទាំងទឹកមុខរាបស្មើ តែក៏ត្រូវប្ដូរមកជាញញឹមចុងមាត់ភ្លាមៗ ពេលដែលគេបែរខ្លួនទៅរកទ្វារ ទាំងមិនភ្លេចដៀងភ្នែកមើលទៅរាងតូចដែលអង្គុយស្ងៀមទ្រឹងដូចរាងកាយដែលគ្មានវិញ្ញាណ ក្រោយឮអ្វីដែលគេនិយាយរួចហើយ។

❤លោកមហាសេដ្ឋីរបស់អូន😘Nơi câu chuyện tồn tại. Hãy khám phá bây giờ