Eps.17: Surprise

2.7K 209 0
                                    

"បងថាទៅឲ្យពេទ្យលាបថ្នាំមុខអូនសិនទៅចាំទៅផ្ទះ" ជុងហ្គុកពោលប្រាប់ទៅថេយ៉ុងខណៈពេលដែលពួកគេឈានជើងចេញផុតពីបន្ទប់របស់ថេហ្វារួចហើយ។ ថេយ៉ុងមិនមាត់ងក់ក្បាលតិចៗនិងជុងហ្គុកជាសញ្ញាបញ្ជាក់ប្រាប់គេថាយល់ព្រម។

"អ្នកគ្រូពេទ្យជួយលាបថ្នាំឲ្យគេបន្តិចផង!! អូននៅទីនេះហើយណា បងមានរឿងទៅនិយាយជាមួយនិងហារីនៅក្រៅបន្តិច" ផ្ដាំផ្ញើរនិងជូនថេយ៉ុងមកដល់បន្ទប់គ្រូពេទ្យរួចហើយ ជុងហ្គុកក៏អោនទៅខ្សឹបប្រាប់ថេយ៉ុងដើម្បីចេញទៅក្រៅនិយាយរឿងមួយចំនួនជាមួយនិងហារី។

"អឹម!!" រាងក្រាស់ក៏បើកទ្វារដើរចេញទៅវិញ គ្រូពេទ្យស្រីក៏ចាប់ផ្ដើមលាបថ្នាំទៅលើថ្ពាល់របស់ថេយ៉ុងយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះខ្លាចបង្កការឈឺចាប់ដល់គេ។ បើសិនជាលោកជុងម្នាក់នេះ​ដឹងថានាងមិនថ្នមដៃធ្វើឲ្យមនុស្សរបស់គេមានការឈឺចាប់នាងប្រាកដជាងាប់ជាមិនខាននោះទេ។ ថ្វីបើមិនទាន់ដឹងពីទំនាក់ទំនងរបស់រាងតូចនិងជុងហ្គុកច្បាស់ក៏នាងអាចស្មានដឹងថារវាងពួកគេយ៉ាងមិចដែរ បើលេងហៅគ្នាផ្អែមរលួយមុខនាងបែបនេះទៅហើយ មិនដឹងទើបចម្លែក។

"រួចហើយមែនទេ? អន់ឈឺខ្លះទេ?" ក្រោយពីនិយាយការងារជាមួយនិងហារីរួចហើយ ជុងហ្គុកក៏ចូលមកវិញ សួរនាំទៅកាន់ថេយ៉ុងដែលអង្គុយនៅទីនោះតែម្នាក់ឯង ចំណែកអ្នកគ្រូពេទ្យវិញ ចេញទៅធ្វើតួនាទីរបស់ខ្លួនបាត់តាំងពីលាបឲ្យថេយ៉ុងរួច ហើយភ្លាមម្ល៉េះ។

"អន់ខ្លះហើយ"

"បងសុំទោសណា បើបងមកលឿនជាងនេះ

អូនក៏មិនត្រូវឈឺបែបនេះដែរ" ជុងហ្គុកបន្ទាបជុងហ្គុកចុះមុខថេយ៉ុង ចាប់ដៃគេជាប់និយាយទាំងទឹកមុខស្រពោនដឹងខុស បន្ទោសខ្លួនឯងដែលមកមិនទាន់ ធ្វើឲ្យថេត្រូវគេធ្វើបាបទាល់តែបាន។

"មិនអីទេ!! មិនមែនកំហុសលោកឡើយ កុំបន្ទោសខ្លួនឯងអី យ៉ាងណាលោកក៏បានការពារខ្ញុំមុននេះរួចហើយ!! យាយអញ្ចឹង លោកដឹងបានយ៉ាងមិចថាខ្ញុំមកទីនេះ?" និយាយដល់រឿងនេះ ថេយ៉ុងក៏នឹកឃើញសួរជុងហ្គុកភ្លាម ថាហេតុអីក៏គេដឹងថាខ្លួនមកទីនេះ បើខ្លួនមិនបានប្រាប់ថាខ្លួនទៅទីណានោះទេ?

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now