"បើអូនងងុយអូនគេងមកណាចាំដល់ផ្ទះបងបីអូនទៅបន្ទប់ក៏បានដែរ!" ជុងហ្គុកពោលឡើងប្រាប់រាងតូចក្រោយក្រឡេកឃើញគេអង្គុយងក់ក្បាលជាច្រើនសារមកហើយ ឲ្យគេដាក់ក្បាលគេងផ្អែកមកលើស្មាមាំធំរបស់ខ្លួន ខណៈពេលដែលពួកគេកំពុងតែអង្គុយនៅក្នុងឡានធ្វើដំណើរទៅកាន់ផ្ទះវិញ ដោយមានហារីជាអ្នកបើកឡាននៅខាងមុខ។
"អឹម!! អូនមិនបានងងុយនោះទេ!!!គ្រាន់តែ..."
"កុំប្រកែកអី ថ្មាលនេះយប់ជ្រៅណាស់ទៅហើយ អូនគេងសិនមក" មិនឲ្យថេយ៉ុងបានបញ្ចប់សម្ដីរបស់ខ្លួនបាន ជុងហ្គុកក៏លូកដៃទៅដាក់នៅលើមាត់គេ បង្អាក់មិនឲ្យគេនិយាយអ្វីបន្តទៀត ឡើយ មុននឹងប្ដូរដៃរបស់ខ្លួនមកដាក់ទាញក្បាលរបស់គេឲ្យផ្ដេកមកលើស្មារបស់ខ្លួនតែម្ដង។ កាល
បើត្រូវជុងហ្គុកធ្វើបែបនេះហើយ ថេយ៉ុងក៏មិនបាន
ហារមាត់ប្រកែក យល់ព្រមធ្មិចភ្នែកគេងសម្រាកនៅលើស្មាររបស់គេ មិនដល់ទាំង៥នាទីផង ថេយ៉ុងក៏គេងលង់លក់បានសម្រេច។
"មាត់រឹង!!!!" ស្របនឹងសម្ដីរបស់ខ្លួនដែលបន្លឺថាឲ្យអ្នកដែលគេងលង់លក់បាននោះ ជុងហ្គុកក៏លូកដៃរបស់ខ្លួនមកច្បិចច្រមុះរបស់ថេយ៉ុងលេងតិចៗទាំងស្នាមញញឹម រួចក៏ចាប់ទាញយកអាវក្រៅរបស់ខ្លួនមកគ្របដណ្ដប់ពីលើខ្លួនរបស់គេ។
"ពួកយើងមកដល់ហើយចាហ្វាយ!!!" ហារីនិយាយប្រាប់ទៅកាន់រាងក្រាស់ឲ្យបានដឹង ខណៈពេលដែលពួកគេបានចូលមកឈប់ដល់ទីធ្លាដែលនៅក្នុងផ្ទះ មុននឹងរត់ចុះទៅបើកទ្វារឲ្យដើម្បីឲ្យគេមានភាពងាយស្រួលបីថេយ៉ុងចេញមកក្រៅ។
"អឹម!! ឯងយកឡានទៅទុកឲ្យទៅសម្រាកចុះ"
ផ្ដាំប្រាប់ជំនិតតែប៉ុន្មានម៉ាត់ហ្នឹងរួចហើយ ជុងហ្គុកក៏បីថេយ៉ុងដើរចូលមកខាងក្នុងសម្ដៅទៅរកបន្ទប់ រួចក៏បើកទ្វារ ដាក់រាងកាយរបស់គេឲ្យគេងទៅលើពូកថ្នមៗ។
"អឹម!! ជុង ពួកយើងមកដល់ហើយមែនទេ?" រាងតូចដែលថេយ៉ុងដែលទើបតែភ្ញាក់ដោយសារតែការប៉ះពាល់ផ្លាស់ប្ដូរទីកន្លែងនោះ ក៏ចាប់ផ្ដើមយកដៃមកញីភ្នែករបស់ខ្លួនតិច សួរទៅកាន់ជុងហ្គុកជាមួយនិងសម្លេងបែបខ្សាវៗ ព្រោះមិនទាន់អស់ងងុយ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀