Eps.30: ជាអ្នកណា?

1.8K 141 1
                                    

"ថេ!!! អូនឃ្លានហើយឬនៅ??" ជុងហ្គុកពោលសួរទៅកាន់រាងតូចដែលកំពុងតែដើរអោបដៃគេជាប់ ខណៈពេលដែលពួកគេកំពុងតែនៅក្នុងផ្សារទំនើបមួយកន្លែង ហើយក៏បាននាំគ្នាដើរមកដល់ហាងអាហារជាច្រើនដែលនៅជាន់ផ្ទាល់ដីនៅទីនោះ។

"ឃ្លានហើយបាទ!!!"

"ចឹងយើងចូលទៅញ៉ាំអីសិនទៅល្អទេ?"

"តាមបងជានិច្ច!!!" បញ្ចប់ការសន្ទនាទាំងពីរនាក់ហើយ ពួកគេក៏នាំគ្នាដើរចូលទៅខាងក្នុងភោជនីយដ្ឋានមួយដែលនៅក្នុងនោះ ដោយមាននាងក្រមុំជីអ៊ុនដើរតាមពីក្រោយដូចអ្នកបម្រើដែលតាមបម្រើអីបែបនេះឯង។

"អង្គុយនៅទីនេះទៅ"

"ជុង!! មិចក៏បងអង្គុយនៅទីនេះទៅវិញ បើមាន

គេមកឃើញអូនគិតយ៉ាងមិចទៅ?" នាងក្រមុំហារឡើងពេលដែលឃើញរាងក្រាស់និងរាងតូចនាំគ្នាមកអង្គុយនៅតុមួយក្បែរនិងកញ្ចក់ថ្លាៗដែរអាចឲ្យអ្នកខាងក្រមុំមើលមកខាងក្នុងយ៉ាងច្បាស់។

"បើនាងខ្លាចគេមើលឃើញនាងៗអាចទៅអង្គុយនៅខាងក្នុងនោះបាន ខ្ញុំអង្គុយទីនេះតែពីរនាក់ប្រពន្ធរបស់ខ្ញុំក៏បាន" ជុងហ្គុកនិយាយបែបធម្មតាដាក់ខ្លួនអង្គុយចុះក្បែរថេយ៉ុង ដោយមិនបានខ្វល់ជាមួយនិងសម្ដីរបស់នាងមុននេះឡើយ។

"ប្អូន!!!! អូនចង់ញ៉ាំអីចាំបងកម្ម៉ង់ឲ្យ" ជុងហ្គុកលើកដៃហៅអ្នករត់តុហើយ ក៏បែរមកនិយាយជាមួយនិងថេយ៉ុងវិញទាំងស្នាមញញឹម។

"បងញ៉ាំអីអូនក៏ញ៉ាំហ្នឹងដែរ"

"បើចឹងយក...."​រាងក្រាស់ក៏ចាប់និយាយកម្ម៉ង់អាហារប្រាប់ទៅអ្នករត់តុដែលឈរចាំកត់មុខអាហារដែលគេហៅ។ ចំណែកនាងក្រមុំជីអ៊ុនវិញ ពេលដែលឃើញបែបនេះ អស់ជម្រើសក៏ដាក់ខ្លួនអង្គុយចុះទាំងបង្ខំ រួចក៏កម្ម៉ង់អាហារដូចគ្នា។

"នេះបងជុង!! ញ៉ាំសាច់នេះទៅណា វាឆ្ងាញ់ខ្លាំងណាស់" ស្របនឹងសម្ដីនាងក្រមុំជីអ៊ុនក៏ចាប់សាច់គោនៅក្នុងអាហារដែលអ្នករត់តុទើបនិងលើកយកមកឲ្យដាក់ទៅក្នុងចានរបស់រាងក្រាស់យកចិត្តយកថ្លើមរបស់គេ។

"ជុងហ៎ា!! អូនក៏ចង់ញ៉ាំសាច់ហ្នឹងដែរ ឲ្យអូនញ៉ាំបានទេ?"

"បាទ!!! នេះ!!" ជុងហ្គុកក៏ចាប់សាច់ដែលជីអ៊ុនទើបនិងចាប់ដាក់ចានគេមិនទាន់ទាំងបាន ១០វិនាទីនោះ មកបញ្ចុកថេយ៉ុងឲ្យគេញ៉ាំទាំងស្នាមញញឹម ពោរពេញទៅដោយភាពផ្អែមល្ហែមនៃក្ដីស្រលាញ់។

❤លោកមហាសេដ្ឋីរបស់អូន😘Donde viven las historias. Descúbrelo ahora