រាងកាយតូចច្រឡឹងរបស់ថេយ៉ុង រួមជាមួយនិងមាឌមាំរបស់រាងក្រាស់កំពុងតែឈរទន្ទឹមគ្នានៅក្នុងតំបន់បញ្ចុះសពមួយកន្លែងចំពីមុខផ្នូរបស់ម្ដាយនិងលោកយាយរបស់ថេ ដោយក្នុងដៃមាននូវផាច់ផ្កា២បាច់សម្រាប់ដាក់ឲ្យគាត់ទាំងពីរនាក់ផងដែរ។
"អ្នកម៉ាក់!!! លោកយាយ កូនបានសងសឹកនិងរកយុត្តធម៌ឲ្យអ្នកទាំងពីររួចហើយ ពេលនេះពួកវាបានទទួលកម្មនូវអ្វីដែលពួកវាបានសាងហើយ សូមលោកយាយនិងអ្នកម៉ាក់ទៅកាន់សុគតភពឲ្យបានស្ងប់សុខផងចុះ" ស្របនិងសម្ដីរបស់ខ្លួន ថេយ៉ុងក៏ដាក់ផ្កាដែលនៅហ្នឹងដៃរបស់ខ្លួនទៅលើថ្មមុខផ្នូរអ្នកទាំងពីរ។ តាំងពីពេលដែលទទួលដឹងថាថេហ្វាបានស្លាប់ការពីម្សិលមិញរួចហើយ អ្នកស្រីលីឌីក៏ត្រូវតុលាការកាត់ក្ដីឲ្យជាប់គុកអស់មួយជីវិត ចំណែកសាកសពរបស់ថេហ្វាក៏ត្រូវគេយកទៅកប់មួយនៅទីដែលឆ្ងាយតែម្នាក់ឯង។ ចំណែកលោករ៉ាអេនធីដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតែម្នាក់ឯង ជាមួយនិងអាការៈដែលមិនមានធូរស្រាលទាល់តែសោះ។
"អ្នកម៉ាក់លោកយាយ!!! ថ្ងៃនេះខ្ញុំក៏មានមនុស្សម្នាក់មកណែនាំឲ្យអ្នកទាំងពីរបានស្គាល់ដែរ" ដំណាលនិងសម្ដីរបស់ខ្លួន ថេយ៉ុងក៏លូកដៃចូលមកចាប់កាន់ដៃរបស់ជុងហ្គុកជាប់ទាំងស្នាមញញឹមមកកាន់គេ មុននិងបន្តប្រយោគសម្ដីរបស់ខ្លួនបន្តទៀត។
"នេះគឺជុងហ្គុកណា អ្នកម៉ាក់និងលោកយាយក៏ធ្លាប់ជួបគេម្ដងហើយដែរ ហើយពេលនេះគេក៏បានក្លាយជាគូរអនាគតខ្ញុំដូចគ្នា ខ្ញុំសង្ឃឹមថាអ្នកម៉ាក់និងលោកយាយនិងមិនប្រកាន់ចំពោះគេនោះទេ"
"សួស្ដីអ្នកម៉ាក់!! លោកយាយ!! ខ្ញុំ ជុងហ្គុក
ហ្គីវ៉ាន់ស៊ី សូមអនុញ្ញាតពីអ្នកម៉ាក់និងលោកយាយដើម្បីបានមើលថេយ៉ុងបន្តជំនួសអ្នកទាំងពីរ ហើយខ្ញុំក៏សូមស្បថថាខ្ញុំនិងស្រឡាញ់មើលថែថេយ៉ុង ឲ្យបានល្អបំផុតក្នុងមួយជីវិតរបស់ខ្ញុំៗនិងមិនស្រឡាញ់អ្នកណាក្រៅពីថេយ៉ុងឡើយ បើខ្ញុំលេបសម្ដីសូមឲ្យអ្នកទាំងពីរដាក់ទោសខ្ញុំពីឋានលើមកចុះ" បញ្ចប់សម្ដីរបស់ខ្លួនជុងហ្គុកក៏អោនគំនាបខ្លួនសឹងតែ៩០ដឺក្រេនៅមុខផ្នូរអ្នកទាំងពីរ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀