Eps.13: ថ្នាក់ថ្នម

3.2K 223 6
                                    

"ថេភ្ញាក់ហើយឬ? ឃ្លានឬនៅហឹម?" ជុងហ្គុកបើកទ្វារចូលមក គាប់ជួនចំពេលដែលថេយ៉ុងភ្ញាក់តែម្ដង ទើបពលសួរទៅកាន់គេ មុននិងដើរមកជិតដាក់ថាសអាហារទៅលើតុមួយនៅក្បែរនោះ។

"គឺឃ្លានតិចៗដែរ" ថេយ៉ុងងើបខ្លួនតិច ក្រោកអង្គុយផ្នែកខ្នងនិងក្បាលគ្រែ មុននិងញញឹមតិចៗតបទៅជុងហ្គុកវិញ។

"នេះហ៎ាមាត់ទៅ ចាំបងបញ្ចុក"

"មិនអីទេ ចាំខ្ញុំខ្លួនឯងវិញ"

"ហាមាត់!!" ពេលដែលឮជុងហ្គុកនិយាយបែបដាក់កំហិតបែបនេះហើយ ថេយ៉ុងក៏ព្រមហារមាត់ទទួលយកអាហារដែលគេកំពុងតែកាន់បញ្ចុលខ្លួន។ ស្នាមញញឹមក៏លេចឡើងនៅលើផ្ទៃមុខរបស់រាងក្រាស់ កាលដែលឃើញថេយ៉ុងយល់ព្រមស្ដាប់សម្ដី

គេបែបនេះ។

"ញ៉ាំហើយ!!! ចង់ទៅដើរលេងទេ? ចាំបងនាំទៅ"

"ចង់ ប៉ុន្តែ..." ថេយ៉ុងហាក់រំភើបជាខ្លាំងពេលដែលឮជុងហ្គុកបបួល ប៉ុន្តែគេក៏ត្រូវទម្លាក់ទឹកមុខចុះបន្តិចវិញ នៅពេលដែលនឹកឃើញថា ផ្នែកខាងក្រោមរបស់ខ្លួនកំពុងតែនៅឈឺ តើឲ្យគេទៅយ៉ាងមិចនិងបានទៅ។

"នៅឈឺមែនទេ?"​យល់អ្វីដែលថេយ៉ុងចង់និយាយ ជុងហ្គុកក៏ពោលសួរបញ្ជាក់ទៅកាន់គេឲ្យប្រាកដ។ ថេយ៉ុងមិនមាត់ងក់ក្បាលខួរតិចៗជាសញ្ញាបញ្ជាក់តបទៅគេវិញ។

"កុំភ័យអី ញ៉ាំបាយហើយ ញ៉ាំថ្នាំនេះ ហើយសម្រាកមួយម៉ោងទៅអូននិងបាត់ឈឺវិញហើយ"

"ពិតមែនហេ៎ស?" ឮសម្ដីរបស់ជុងហ្គុកហើយ

រាងតូចក៏ងើបមុខមកមើលមុខគេយ៉ាងលឿនជាមួយនិងស្នាមញញឹមដោយក្ដីត្រេកអរ។

"បាទ!!!"

"ប្រសើរណាស់!!​តែថាលោកបានថ្នាំបែបនេះមកពីណា?" ប្រយោគរបស់ជុងហ្គុកធ្វើឲ្យថេយ៉ុងអត់និងឆ្ងល់មិនបាន ថាគេបានថ្នាំបំបាត់ការឈឺចាប់ត្រង់កន្លែងបែបនេះមកពីណា?

"គឺបងទិញទុកនិងណា ព្រោះតែបងដឹងថាថ្ងៃណាមួយពួកយើងនិងធ្វើរឿងកាលពីព្រឹកមិញនេះជាមិនខាន ចឹងទើបបងមានគំនិតទិញទុកបម្រុងឲ្យអូនញ៉ាំពេលដែលអូនឈឺបែបនេះឯង" សម្ដីរបស់ជុងហ្គុកនិយាយចេញមកបែបធម្មតា តែវាកំពុងតែធ្វើឲ្យថេយ៉ុងមានអារម្មណ៍ថាអៀនចេញមកជាខ្លាំង។ នេះដល់ថ្នាក់ទិញទុកផងឬ? ចឹងមានន័យថាគេមានគម្រោងចង់ស៊ីថេតាំងពីដំបូងម្ល៉េះ ទើបខំត្រៀមទុក

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now