គ្រាន់តែក្រឡេក និងឮសម្លេងរបស់ជីនដែលកំពុងតែបើកទ្វារចេញមកភ្លាម មិនចាំយូរជុងហ្គុកក៏ស្ទុះមកចាប់ដៃរបស់គេជាប់សួរនាំជាមួយនិងក្ដីបារម្ភដែលនៅឆេះងុំមិនងាយនិងរលត់ប្រមូលផ្ដុំគ្នាកកកុញនៅក្នុងដើមទ្រូងរបស់គេស្ទើរតែធ្លាយចេញមកក្រៅទៅ ហើយ។
"ប្រពន្ធខ្ញុំយ៉ាងមិច? គេយ៉ាងមិចហើយបង?"
"បងមានរឿងនិយាយជាមួយឯង មកតាមបងមក" មិនឆ្លើយនិងសំណួរដែលជុងហ្គុកបានចោទសួរមកកាន់ខ្លួន តែជីនបែរជានិយាយហៅគេឲ្យមកជាមួយនិងខ្លួនទាំងទឹកមុខរាបស្មើរ លាក់ទៅដោយអាថ៌កំបាំងជាច្រើនដែលចង់និយាយនិងពិភាក្សាជាមួយនិងគេដោយសម្ងាត់។
"ចាំនិយាយនៅពេលក្រោយទៅ ខ្ញុំចូលទៅមើលប្រពន្ធរបស់ខ្ញុំសិន"
"រឿងនេះវាទាក់ទងនិងការស្លាប់រស់របស់ប្រពន្ធឯង"
"បើមិនចង់ស្ដាយក្រោយទេក៏មកតាមយើងមក" ជីនបន្តសម្ដីរបស់ខ្លួន ពេលដែលស្រែកបញ្ឈប់ជុងហ្គុកពីការមិនឲ្យចូលទៅមើលថេយ៉ុងជាមុនបាន។ ចប់សម្ដីរបស់ខ្លួនហើយ ជីនក៏ដើរទៅកាន់ការិយាល័យរបស់ខ្លួនមុន ទុកឲ្យជុងហ្គុកជាអ្នកដើរមកតាមគេពីក្រោយ។
"ថេកើតអីមែនទេ? បងប្រាប់ខ្ញុំមក" គ្រាន់តែចូលមកក្នុងក្នុងការិយាល័យរបស់ជីនភ្លាម ជុងហ្គុកក៏ចោទសំណួរទៅកាន់គេភ្លាមៗ មិនឲ្យចាំយូរជាមួយនិងក្ដីបារម្ភពីសុខទុក្ខរបស់ប្រពន្ធដែលកំពុងតែពុះពេញប្រអប់ទ្រូងរបស់ខ្លួន។
"អង្គុយសិនទៅ"
"មានរឿងមួយដែលឯងត្រូវដឹង តែយើងមិនដឹងថាគួរប្រាប់ឯងឬអត់នោះទេ?" ជីនបន្តសម្ដីរបស់ខ្លួនពេលដែលជុងហ្គុកដាក់ខ្លួនអង្គុយនៅចំពោះមុខគេ។
"រឿងអី?"
"ថេយ៉ុងគេ...មានកូន"
"ថាមិច? មិចនិងអាចទៅរួចនោះ បងកំពុងតែលេងសើចនិងអារម្មណ៍របស់ខ្ញុំពិតមែនទេ?"
"យើងមិនបានលេងសើចតែវាជាការពិត សរីរាង្គកាយរបស់ថេយ៉ុងមានការអភិវឌ្ឍខុសពីមនុស្សទូទៅដែលជាហេតុធ្វើឲ្យគេមានលទ្ធភាពអាចបង្កកំណើតបាន"
BẠN ĐANG ĐỌC
❤លោកមហាសេដ្ឋីរបស់អូន😘
Lãng mạnជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀