"ឲ្យលឿនឡើងទៅៗ" សម្លេងជជែក រត់ត្រហេបត្រហប ត្របាញ់ជើង បណ្ដេញគ្នាដូចគេដង្ហែរនូវពីធីបុណ្យ ឬកម្មវិធីអ្វីមួយ កំពុងតែបន្លឺឡើង សម្ដៅមកកាន់បន្ទប់មួយនៃសណ្ឋាគារដែលយើងអាចចាំយ៉ាងច្បាស់ថាវាគឺជាបន្ទប់ដែលជីអ៊ុនបានគេងសន្លប់នៅក្នុងនោះដោយសារស្នាដៃរបស់ថេយ៉ុងនិងជុងហ្គុក។
ដឹប!!!! សម្លេងសន្ធឹកជើងមនុស្សកាន់តែលេចឡើងកាន់តែខ្លាំង បើអ្នកមិនដឹងអាចនិងគិតថាវាជា សម្លេងរបស់សន្ធឹកជើងកងពលទាហានដែលកំពុងនឹងចេញទៅច្បាំង តែតាមពិតជាសន្ធឹកជើងរបស់អ្នកកាសែតដែលកំពុងនាំគ្នារត់ចូលមកយកព័ត៌មានក្ដៅៗហុយៗរបស់តារាម៉ូដែលស្រីដែលល្បីមួយរូបទាំងជាតិ និងអន្តរជាតិដែលទើបតែទទួលបានពីអ្នកឲ្យ
ការណ៍ណាមិនដឹង។
"គិតយ៉ាងមិច?"
"ជម្លុះទ្វារចូលតែម្ដងទៅ"
"ឈប់ស្ដាប់មើលសិនទៅ ក្រែងខុសបន្ទប់" ក្រោយពីនិយាយស្រុះស្រួលគ្នារួចហើយ អ្នកកាសែត ទាំងអស់ក៏នាំគ្នាខិតទៅជិត ដាក់ត្រចៀករបស់ខ្លួនជាប់និងទ្វារស្ដាប់មើលសភាពការណ៍នៅខាងក្នុងសិន មុននឹងទម្លុកទ្វារចូលទៅយកព័ត៌មាន។
ងាកមកមើលក្នុងបន្ទប់ឯនេះវិញ ស្រីស្រស់ជី អ៊ុនក៏ចាប់ផ្ដើមបង្ហើបត្របកភ្នែករបស់ខ្លួនតិចៗបន្ទាប់ពីគេងសន្លប់អស់ជិតមួយម៉ោង ម្រាមដៃស្រឡូកក៏លូកយកមកញីពីលើត្របកភ្នែកថ្នមៗ ចិញ្ចើមក៏ចាប់ជ្រួញមានអារម្មណ៍ថាឈឺតិចៗនៅត្រង់បរិវេណកញ្ចឹងកខាងក្រោយ ខណៈពេលដែលកំពុងទប់ខ្លួនក្រោកឡើងតិចៗ។
"អូ៎យ!!! មិចក៏ឈឺយ៉ាងនេះ? អ៎ាយ!!! ឯណា សម្លៀកបំពាក់របស់ខ្ញុំ" ជីអ៊ុនបន្លឺសម្លេងកញ្ចែរដែករបស់ខ្លួនស្រែកខ្លាំងៗសឹងតែបែកបន្ទប់មួយនេះទៅហើយ ខណៈពេលដែលក្រឡេកមើលមកលើខ្លួនប្រាណរបស់ខ្លួន ក៏ឃើញថាវាមានតែភួយក្រាស់មួយដែលគ្រប់ដណ្ដប់ពីលើវាបិទបាំងរាងកាយរបស់ខ្លួនឯងប៉ុណ្នោះ ចំណែកសម្លៀកបំពាក់វិញ ក៏ជ្រុះរាយប៉ាយពេញនៅលើឥដ្ឋការ៉ូក្នុងបន្ទប់តាំងពីពេលណាក៏មិនដឹង។
អេ!! ឈប់សិន!!! តិចលោរនាងនិងជុងហ្គុកបានគេងជាមួយគ្នាហើយទេដឹង ទើបសម្លៀកបំពាក់របស់នាងជ្រុះបែបនេះ? គិតមកដល់ត្រឹមនេះនាងក៏លេចស្នាមញញឹមឡើង គិថាគម្រោងការរបស់ខ្លួនដែលចូលមករកជុងហ្គុកដើម្បីគេជាមួយគេនោះបានសម្រេច មិនត្រឹមតែសម្រេចធម្មតានោះទេ តែវា
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀