វ័យចំណាស់គាំងវាចាពេលដែលឮប្រយោគ របស់ចៅប្រុសដែលបើកបង្ហាញឲ្យខ្លួនបានដឹង និងបានឃើញពីអនាគតចៅប្រសាររបស់ខ្លួនដែលជាមនុស្សប្រុសរាងតូចច្រឡឹងដូចមនុស្សស្រី។
"បាទ!!!លោកយាយនិងបដិសេធពួកយើងទាំងពីរត់មែនទេ?" ស្របនិងសំណួរទៅកាន់អ្នកជាយាយជុងហ្គុកលូកដៃចូលទៅក្ដាប់កាន់ដៃរបស់ថេយ៉ុងជាប់ មិនប្រលែងរង់ចាំស្ដាប់ចម្លើយចេញពីមាត់អ្នកជាយាយ។ មិនថាចម្លើយគាត់បែបណា ឬក៏ចម្លើយយ៉ាងណាក៏ជុងហ្គុកនិងមិនព្រមបែក ឬដោះលែងថេយ៉ុង ជាដាច់ខាត គេនិងកាន់ចាប់ថេយ៉ុងទុកយ៉ាងជាប់ដូចដៃដែលគេកំពុងតែក្រសោបកាន់យ៉ាងញ្ចឹង។
"អ្នកណាថា? រឿងអីដែលយាយត្រូវបដិសេធនោះ គ្រាន់តែយាយរាងភ្ញាក់ផ្អើលបន្តិចតែប៉ុណ្នោះ ម៉ោះ! មកឲ្យខាងមក ឲ្យយាយបានមើលបន្តិចទៅមើល" វ័យចំណាស់ពោលឡើងទាំងស្នាមញញឹមទៅកាន់ថេយ៉ុង លូកទៅផ្ដាច់ដៃគេចេញពីជុងហ្គុកនាំគេទៅអង្គុយនៅលើសាឡុងមួយក្បែរខ្លួន។
"ប្រាប់យាយមកមើលថាចៅឈ្មោះអី? អាយុប៉ុន្មានហើយ?"
"ខ្ញុំឈ្មោះថេយ៉ុង អាយុ២២ឆ្នាំហើយលោកយាយ" ថេយ៉ុងញញឹមតបយ៉ាងទន់ភ្លន់ទៅកាន់ វ័យចំណាស់ ធ្វើឲ្យគាត់ញញឹមចេញមកពេញចិត្តនិងថេយ៉ុងយ៉ាងខ្លាំង។
"ច៎ាស! ហើយចុះទាក់ទងគ្នាជាមួយនិងអាចៅកំហូចរបស់យាយនេះបានប៉ុន្មានខែហើយ? ហើយវាមានដែលធ្វើបាបចៅដែរទេ? បើវាធ្វើបាបចៅមែន ប្រាប់យាយមកណា ចាំយាយចាត់ការឲ្យ កុំខ្លាចអី"
"អូយ!!! លោកយាយកុំមើលមកចៅក្នុងផ្លូវ
អាក្រក់ពេកទៅមើល មើលៗប្រពន្ធស្អាតក៏ស្អាត គួរឲ្យស្រឡាញ់ក៏គួរឲ្យស្រឡាញ់យ៉ាងនេះ ខ្ញុំឯណាទៅលើកដៃធ្វើបាបកើតនោះមែនទេ? អូនសម្លាញ់!!" គ្រាន់តែឮសំណួររបស់លោកយាយសួរទៅកាន់ថេយ៉ុងបែបចោទគិតថាខ្លួនឯងជាមនុស្សអាក្រក់ភ្លាម ជុងហ្គុកក៏លូកមាត់ចូលមកនិយាយភ្លាមតែម្ដង ទាំងញាក់ចិញ្ចើមទៅកាន់ថេយ៉ុង ធ្វើឲ្យថេយ៉ុងញញឹមអឹម អៀនចេញមកជាថ្មី។
"ឯងកុំចេះអង្គុយបិទមាត់ឲ្យស្ងៀមទៅ យើងសួរចៅរបស់យើងទេ?" អ្នកជាយាយបែរមកសម្លក់ជុងហ្គុក ស្ដីថាឲ្យគេដែលហ៊ានចេះលូកមាត់មកនិយាយកាត់ការសន្ទនារបស់គាត់និងថេយ៉ុង។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀