ពេលដែលឮជុងហ្គុកគម្រាមបែបនេះហើយ ថេយ៉ុងក៏បែរមកសម្លឹងសម្លក់មុខគេដូចចង់ស៊ីសាច់គេទាំងរស់តែម្ដង។ ស្រឡាញ់ណាស់អាពូកែខាងគម្រាមហ្នឹង មិនដេលចោលម្ដងណាឡើយឲ្យតែពេលនិយាយជាមួយគេ។
"អាពាក្យគម្រាមរបស់លោកឯងទាំងអស់ហ្នឹងលក់ប៉ុន្មានខ្ញុំទិញត កុំឲ្យប៉ិនយកមកគម្រាមខ្ញុំពេក?"
"កុំសង្ឃឹមយើងមិនលក់ឲ្យឯងនោះទេ ទោះឯងទិញប៉ុន្មានក៏ដោយហ្នឹង ទៅរៀបចំខ្លួនឲ្យលឿនៗទៅ យើងចាំ តែខកម៉ោងយើងធ្វើការឯងនិងត្រូវជាមិនខាននោះទេ" ស្របនិងសម្ដីប្រាប់ទៅថេយ៉ុង ជុងហ្គុកក៏ទាញនាឡិកានៅលើដៃរបស់ខ្លួនមើលម៉ោង។ រាងតូចមិនតប ឈរខាំមាត់សម្លក់ជុងហ្គុកបន្តិចទើបដើរទម្រ្ទាំជើងឡើងទៅរៀបចំខ្លួនតាមបញ្ជារបស់ជុង
ហ្គុកទាំងក្ដីទោមនស្សជាខ្លាំង។
ដំណើរហំហានរបស់កម្លោះសង្ហារទាំងពីរដួងកំពុងតែបោះដើរចូលមកក្នុងក្រុមហ៊ុន ទាក់ទាញនូវចំណាប់អារម្មណ៍របស់បុគ្គលិកសឹងតែពាក់កណ្ដាលក្រុមហ៊ុនឲ្យងាកមើលសម្លឹងមើលពួកគេទាំងពីរនាក់ព្រមគ្នាតែម្ដង។
"អេ!! ម្នាក់ប្រុសដែលដើរជាមួយនិងលោកហ្គីវ៉ាស៊ីននោះ ជាអ្នកណាឯងស្គាល់ទេ"
"យើងមិនស្គាល់នោះទេទើបតែឃើញលើកទីមួយដែរហ្នឹងតែសំខាន់ម្នាក់ហ្នឹងសង្សារខ្លាំងណាស់ បើបានមកធ្វើសង្សារមិនដឹងល្អយ៉ាងណានោះទេ"
"ហិហិហិ គ្រាន់តែគិតក៏រំភើបដែលឯង"
"លោក!! បុគ្គលិករបស់លោកកើតអីមែនទេ? មើលទៅម្នាក់ៗដូចប្លែកដល់ហើយ?" ថេយ៉ុងចាប់ជាយដៃអាវរបស់ជុងហ្គុកអង្រួនតិចៗសួរគេទាំងភ្នែកកំពុងតែងាកឆ្វេង ងាកស្ដាំ ប្រទះសុទ្ធតែកែវភ្នែកកំពុងតែបាញ់សម្លឹងមើលគេគ្រប់គ្នាទាំងអស់ ជាហេតុធ្វើឲ្យគេមានអារម្មណ៍ថាប្លែកៗយ៉ាងមិចមិនដឹង ពិបាកនិងស្មាន។
"ដើរឲ្យតែលឿន មើលតែផ្លូវទៅបានហើយ" ជុងហ្គុកពោលប្រាប់ទៅថេយ៉ុង ចំណែកកែវភ្នែករបស់គេវិញ កំពុងតែសម្លក់សម្លឹង ទៅអ្នកដែលក្រឡេកមើលមកថេយ៉ុងគ្រប់គ្នា មិនលើកលែងសូម្បីតែម្នាក់ ធ្វើឲ្យពួកគេបានឃើញហើយក៏នាំគ្នាអោនមុខចុះធ្វើការរៀងខ្លួនវិញយ៉ាងលឿន។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀