Eps.44: មុខក្រាស់ពិតមែន

2.7K 182 14
                                    

"មិនបាន!!!!" សម្លេងគ្រលរធំបង្កប់ទៅដោយអំណាច បន្លឺចូលមកកាន់ការសន្ទនារវាងថេយ៉ុង និងក្លូអ៊ី ស្របនឹងជំហានជើងញាប់ៗដែលកំពុងតែបោះចូលមកយ៉ាងលឿនស្លេវ កែវភ្នែកមុតស្រួចដូចស្ដេចតោសម្លឹងសម្លក់ឥតព្រិចមកាន់រាងកាយតូចរបស់ក្លូអ៊ីដែលកំពុងតែអង្គុយទល់មុខនិងថេយ៉ុងមិនដាក់ភ្នែក។ គេនៅនឹកគុំក្លូអ៊ីមិនទាន់បាត់ពីរឿងដែលគេប្រាប់រឿងនោះដល់ថេយ៉ុងមិនទាន់បាត់ផង នៅហ៊ានមកបង្ហាញមុខឲ្យគេឃើញទៀតឬ?

"ជុង!!!!"

"ហេតុអីខ្ញុំមិនអាចចូលរួមបាន? ឬលោកនៅខឹងនិងខ្ញុំដែលធ្លោយមាត់និយាយរឿងនោះប្រាប់ថេយ៉ុង បើចឹងមែនឲ្យខ្ញុំសុំទោសផង" ក្លូអ៊ីក្រោយឈរពេញកម្ពស់ទល់មុខជុងហ្គុកនិងថេយ៉ុង ខំប្រឹងសម្ដែងបញ្ចេញទឹកមុខយ៉ាងកំសត់និយាយសុំទោសមកកាន់ជុងហ្គុកប្រៀបដូចជាគេជាមនុស្សល្អត្រឹមត្រូវ គ្មានចេតនាអាក្រក់និយាយរឿងនេះប្រាប់ថេយ៉ុងឡើយ។ តែសូមទោសផង ទោះជាគេខំប្រឹងសម្ដែងយ៉ាងនេះក្ដីក៏វាមិនអាចទាក់ទាញនូវការអាណិតរបស់ជុងហ្គុកបានឡើយ។

"ជាសាច់ញាតិខាងណារបស់ពួកខ្ញុំដែរ?" សំណួរដ៏សែនចាក់ដោតហោះចេញពីក្នុងប្រអប់មាត់របស់រាងក្រាស់ ហោះចូលមកវាយលុកក្នុងប្រព័ន្ធប្រសាទរបស់ក្លូអ៊ី ធ្វើឲ្យគេងើបមុខយ៉ាងលឿនមើលទៅជុងហ្គុក គាំងរកពាក្យនិយាយតបបែបណាឲ្យសមនិងសំណួររបស់គេ។ ឲ្យឆ្លើយបែបណា បើគេមិនបានជាប់សាច់ឈាមខាងណាជាមួយនិងជុងហ្គុក ឬថេយ៉ុងផងហ្នឹង។

"អឺ..គឹ"

"កម្មវិធីនេះខ្ញុំធ្វើសម្រាប់ជួបជុំតែគ្រួសារតែប៉ុណ្នោះ ចឹងហើយអ្នកក្រៅគ្មានសិទ្ធិមកចូលរួមនោះទេ" ដឹប!!ឮជុងហ្គុកនិយាយរួចហើយ ក្លូអ៊ីមានអារម្មណ៍ថាប្រៀបដូចជាត្រូវគេទះមួយដៃចំកណ្ដាលមុខយ៉ាងអញ្ចឹង។ ភាពអាម៉ាស់ ខ្មាសអៀនក៏ហោះចូលមកក្នុងអារម្មណ៍របស់គេជាថ្មី ដៃស្រឡូនចាប់ខ្ញាំអាវរបស់ខ្លួនជាប់ ទប់កំហឹងដែលកំពុងតែខឹងនិងរាងក្រាស់ដែលបំបាក់មុខខ្លួនម្ដងជាពីរដង មិនឲ្យវាចេញមកក្រៅចៀសវាងក្លាយជាតួកាន់តែអាក្រក់នៅក្នុងភ្នែករបស់គេ។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now