Eps.34: រលាយគ្រប់យ៉ាងហើយពេលនេះ

1.5K 132 0
                                    

"ឆ្លើយមកថាមិចបានជាឯងទៅហ្នឹងក្នុងបន្ទប់នោះទៅវិញ?" ក្លូអ៊ីស្រែកសម្លុតទៅកាន់កូនចៅរបស់ខ្លួនខ្លាំងៗជាមួយនិងទឹកមុខ រួមនិងកែវភ្នែកដ៏គួរឲ្យខ្លាចជាទីបំផុត ខណៈពេលដែលពួកគេទាំងពីរកំពុងតែនាំគ្នាឈរនៅក្នុងបន្ទប់ដាក់ឥវ៉ាន់មួយដែលជាកន្លែងស្ងប់ស្ងាត់ និងកម្រមានអ្នកណាឆ្លងកាត់ខ្លាំងណាស់។

"គឺខ្ញុំមិនដឹងនោះទេ!! ពេលដែលអ្នកនាងជីអ៊ុនដើរចូលទៅបានបន្តិច ខ្ញុំក៏ឮសម្លេងគាត់ស្រែក ខ្ញុំស្មានតែមានរឿងអីមិនល្អ ទើបខ្ញុំចូលទៅមើល ពេលដែលខ្ញុំចូលទៅក៏មានអ្នកមកវាយខ្ញុំពីក្រោយ ខ្ញុំក៏សន្លប់ ហើយមិនចាំអ្វីទៀតនោះទេ ចាហ្វាយឲ្យខ្ញុំសុំទោសផង"នាយកជាកូនចៅនិយាយទាំងអោនក្បាលចុះដោយការដឹងខុស មិនហ៊ានងើបមុខមកសម្លឹងមុខរបស់ក្លូអ៊ីចំៗឡើយ បើនិយាយពីញើសរបស់គេវិញ ហូរស្រក់ស្រោចសឹងតែពេញមួយតួខ្លួនទៅហើយ ជាពិសេសគឺផ្ទៃមុខតែម្ដង បូករួមជាមួយនិងអាការៈញ័រទៀតកាន់តែធ្វើឲ្យមុខរបស់គេកាន់តែស្លេកស្លាំង ព្រោះតែភ័យខ្លាចថាក្លូអ៊ីនិងដាក់ទោសគេពីរឿងនេះ។

"ហើយចុះមិចក៏ឯងទៅដេកជាមួយនិងនាងទៅវិញហ៎ាស? ឯងប្រាប់មក!!!"

"គឺរឿងនេះ...គឺមកពីខ្ញុំគិតថាគាត់ជាមិត្តស្រីរបស់ខ្ញុំ ហើយខ្ញុំកំពុងតែដេកជាមួយនិងនាង ទើបខ្ញុំជ្រុលធ្វើរឿងនោះជាមួយគាត់តែម្ដងទៀត ម្យ៉ាងមកពីគាត់ជាអ្នកទាក់ទាញខ្ញុំមុនទេចាហ្វាយ ខ្ញុំគ្មានបំណងថានិងធ្វើបែបនេះឡើយ"

"ហឹស!!! យ៉ាងណាក៏រឿងវាបានកើតឡើងទៅហើយ តើឯចង់ដោះស្រាយយ៉ាងមិច? ឯងថាទៅ

មើល!!"

"ខ្ញុំ...ខ្ញុំមិនដឹងទេចាហ្វាយ!! ចាហ្វាយជួយខ្ញុំផងទៅ ខ្ញុំសុំអង្វរណាចាហ្វាយ ខ្ញុំដឹងថាខ្ញុំខុស ខ្ញុំសុំទោស លើកលែងឲ្យខ្ញុំផងទៅចាហ្វាយ"

"ល្អ!!! យល់ឯងដែលនៅធ្វើការជាមួយយើងរាប់ឆ្នាំហើយ យើងលើកលែងឲ្យឯងក៏បានដែរ តែយើងមិនដឹងថាលោកពូអាមេនត្រូព្រមលើកលែងឲ្យឯងឬអត់នោះទេ បើឯងចង់មានជីវិតរស់បន្តទៀត យើងប្រាប់ឲ្យឆ្លើយអ្វី ត្រូវឆ្លើយតាមយើង ស្ដាប់បានទេ?"

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now