កើតក្នុងគ្រួសារមិនធូរធារថែមទាំងគ្រួសារត្រូវបែកបាក់ ក្រោយបង្កើត ថេហ្យុង ហើយក៏កើតមានទំនាស់ អ្នកជាឪពុកគ្មានទំនួលខុសត្រូវរត់ចាកចោលផ្ទះបើសូម្បីតែមុខក៏គេមិនអាចចំណាំបាន ឯម្តាយខូចចិត្តរីងរៃរហូតទាស់ស្លាប់ ចុងក្រោយបន្សល់ទុកកូនអោយអ្នកម្តាយជាអ្នកមើលថែ ។
ថេហ្យុង កើតនៅក្រុងដេហ្គូប្រទេសកូរ៉េខាងត្បូងតែសព្វថ្ងៃកំពុងរៀបចំទៅរស់នៅជាមួយលោកពូ នៅឯសេអ៊ូល ឆ្នាំនេះអាយុ 19ឆ្នាំហើយ ។
ក្រោយនិយាយជាមួយកូនប្រុសពៅរបស់គាត់រួចហើយក៏មកនិយាយជាមួយ ថេហ្យុង តែម្តង ។
"យាយគិតថាអោយឯងទៅនៅជាមួយពូឯងនៅឯសេអ៊ូលហើយ ថេហ្យុង"
"ម៉េចចឹងលោកយាយ សុខៗបែរជា..."
"យាយគ្មានលុយចិញ្ចឹមឯងអោយបានល្អទេ នៅទីនេះឯងអាចរៀនបានត្រឹមថ្នាក់វិទ្យាល័យហ្នឹង"
"ប៉ុន្តែលោកយាយ បើខ្ញុំទៅបាត់បានអ្នកណាមើលថែលោកយាយ?"
"ខ្វះអីកូនយាយនៅពេញហ្នឹង អ៊ំៗឯងនិងមើលថែយាយកុំគិតច្រើន ទៅនៅជាមួយពូឯង បានរៀនបន្តផង ប្រលងចូលមហាវិទ្យាល័យអោយបានទៅ"
"បាទ ខ្ញុំដឹងហើយ..." ថេហ្យុង ក៏ស្របតាម បើនិយាយពីគាត់មានកូនច្រើន តែមានតែអ៊ំធំនិងពូពៅរបស់គេតែដែលមានបានជាងគេក្រោយចេញទៅរកសុីនៅកន្លែងចាកឆ្ងាយពីស្រុកកំណើត ។
ក្រលេកទៅមើល ជុងហ្គុក ឯណេះវិញជាអាល់ហ្វាតូចសង្ហារ ថែមទាំងឧស្សាហ៍មកជួយដឹកឥវ៉ាន់អោយមីងរបស់នាយរហូតហ្នឹង តាំងពីឃើញមុខ ថេហ្យុង មករស់នៅទីនេះដំបូង នាយចូលចិត្តមកដើម្បីបានឃើញមុខ មកញ៉ោះព្រោះម្នាក់ហ្នឹងសម្តីឆ្នាសណាស់ ។
ជុងហ្គុក ត្រូវជាក្មួយរបស់ប្រពន្ធពូរបស់ ថេហ្យុង នេះហើយ គ្រួសាររបស់នាយមើលទៅសាមញ្ញមិនសូវជាមានអ្នកណាដឹងថារកសុីអ្វី ឬគេដឹងតែមិននិយាយ? បើសម្រាប់អ្នកចំណូលថ្មីប្រហែលមិនដឹងនោះទេ នាយមិនមែនអ្នកនៅសេអ៊ូលឯណា គ្រាន់តែថាសេដ្ឋកិច្ចទីនេះល្អគ្រួសាររបស់នាយក៏មកបង្កើតសាខាទីនេះមួយទៀត តែសាខាធំរបស់គ្រួសារនៅ ឯប៊ូសានឯណោះ ។