ក្រោយញាំអាហារជាមួយគ្នារួចហើយពួកគេបន្តទៅធ្វើធុរៈអោយតែម្តង ថេហ្យុង និងឆាប់បានត្រលប់ទៅដេហ្គូ វិញ ។
តាមផ្លូវនឹកមិនអស់ចិត្តទេ ថេហ្យុង បានសួរនាយពីរឿងឡាននេះ វាមិនមែនឡានទំនើបស៊េរីចុងក្រោយអីនោះទេតែប៉ុណ្ណេះមើលមកឡូយហើយ ។
"និយាយអញ្ចឹង...ឡាននេះលោកខ្ចីចៅហ្វាយលោកមកមែនទេ?"
"និយាយអី? ឡានរបស់ប..."
"ថ្ងៃក្រោយកុំធ្វើអញ្ចឹងអី ជិះតាក់សុីក៏បាន ខ្ចីឡានគេមកបែបនេះ បើខូចខាតគិតយ៉ាងម៉េច? ខ្ញុំមិនអីទេ ទិញតាក់សុីសប្បាយសឹងអី"
"វែងឆ្ងាយណាស់ ឡានបង..."
"ឈប់!! ចាំបន្តិច...ហាឡូ សិស្សច្បង!! អូ៎...ស្អែកបានទេ? ខ្ញុំនិងត្រៀមអ្វីខ្លះ? យល់ហើយ ចាំផ្ញើរទីតាំងអោយខ្ញុំផង ម៉ោង 10 មែនទេ? Okay" ថេហ្យុង បញ្ចប់ការសន្ទនាជាមួយ ជេហ៊ុន ងាកទៅមើលមុខរបស់ ជុងហ្គុក ឡើងក្រញ៉ូវ ខ្ជិលនិយាយរកតែម្តងទៅ គេនិយាយការងារសោះក៏ងរដែរ គិតថាគេខ្វល់មែនទេ?
ថេហ្យុង ប្រាប់ថាចង់ទិញរបស់ខ្លះគេខ្វះខាតសម្រាប់ធ្វើការ ជុងហ្គុក បានជូនគេទៅទិញរួចហើយពេលល្ងាច ជុងហាន់ បានទាក់ទងមកគេថារៀបចំបន្ទប់រួចហើយអាចទៅមើលបានពេលគេចេញពីធ្វើការ ទីនោះ ថេហ្យុង ស្គាល់គ្រាន់តែប្រាប់ផ្លូវទៅ ជុងហ្គុក តែប៉ុណ្ណោះ ។
មកដល់ ជុងហាន់ នៅចាំទីនេះស្រាប់តែម្តង គេរើរបស់ចាំបាច់របស់គេចេញខ្លះ ខាងក្រៅអាចមិនស្អាតតែខាងក្នុងបន្ទប់វិញមិនចាញ់បន្ទប់ជួលថ្លៃៗនោះទេ ព្រោះពេល ជុងហាន់ និយាយថាចង់បានអី សុឺងឆូល ទិញដាក់មកពេញផ្ទះតែម្តង ។
ចេញពីមើលផ្ទះហើយម្នាក់ៗអង្គុយស្ងៀមរៀងខ្លួននឹកដល់រឿងដែលកើតឡើងមុននេះ ថេហ្យុង នៅក្រហមមុខមិនទាន់បាត់ សូម្បីងាគមើលមុខនាយក៏មិនហ៊ាន ជុងហ្គុក ឯណេះផ្តោតលើកាបើកឡានតែមួយមុខ មិនចង់និយាយខ្លាច ថេហ្យុង នៅអៀននិងនាយ ព្រោះបើមុននេះមិនមានអ្នកមករក ច្បាស់ណាស់ថាពួកគេរកកន្លែងឈប់មិនឃើញនោះទេ គឺដោយសារតែម្ចាស់បន្ទប់ជួលបានមករកពួកគេដែលជាអ្នលជួលបន្តពី ជុងហាន់ និយាយគ្នាអោយរួចរាល់តែម្តង និយាយគ្នាហើយក៏នាំគ្នាត្រលប់មកវិញតែម្តង។
