ភាគទី32 : ថ្ងៃដែលយ៉ាប់បំផុត

5.2K 311 11
                                    

    ម៉ោងសម្រាកថ្ងៃត្រង់ ជុងហ្គុក ទូរស័ព្ទអោយគេថា នាយទៅពិនិត្យឥវ៉ាន់មិនបានមកញាំបាយថ្ងៃជាមួយទេអោយគេទៅញាំបាយជាមួយប៉ាម៉ាក់ក្មេករបស់គេតែម្តងទៅ ដូចចិត្តនាយ ថេហ្យុង បានទៅញាំបាយជាមួយប៉ាម៉ាក់ក្មេករបស់គេ គេមិនមានភាពភ័យខ្លាចចំពោះពួកគេទេ សម្រាប់គេពួកគាត់ជាអ្នកដែលស្គាល់គ្នាមកយូរហើយ គេក៏អាចបង្កើតទម្លាប់ស្និទ្ធស្នាលជាមួយគ្រួសាររបស់នាយដែរ ។

     ដោយសារគេទៅញាំអីម៉ោងបុគ្គលិកសម្រាកទើប វ៉ូហាន មកមិនជួបគេនៅទីនេះ តែរសៀលបន្តិច ជុងហ្គុក បានមកដល់តែមកជាមួយ លី ស៊ូមី ឃើញបែបនេះ មនុស្សកំពុងអារម្មណ៍មិនល្អតាំងពីព្រឹកមកផងក៏ឆេះភ្លាម ។

"សួស្តី!!" មកដល់ ស៊ូមី ដែលជាអ្នកចូលមកនិយាយជាមួយគេមុន ជុងហ្គុក ដើរហួសទៅក្រោយបាត់ហើយដើម្បីលាដៃ មុននេះពួកគេជួបគ្នានៅឃ្លាំងស្តុក ទំនិញ នាងថាឡានដាក់លាងទើបសុំនាយមកជាមួយហើយប្រាប់ថាមកអង្គុយចាំទីនេះវិញ ។

"ត្រូវការញាំអីដែរ?"

"Strawberry soda"

"សូមចាំបន្តិច"

"ហេតុអីមកឈរលក់បែបនេះ?"

"ព្រោះមិនចង់ទំនេរទៅរំខានអ្នកមិនសមនិងរំខាន" ថេហ្យុង ឆ្លើយមុខស្មើព្រោះតែគេកំពុងអារម្មណ៍មិនល្អ ណាមួយគេមិនចូលចិត្តនាង ។

"មិនមែនប្រចណ្ឌទេណា? ខ្ញុំប្រាប់ហើយថាតែងតែទៅណាមកណាជាមួយគ្នាតែរហូត ពួកយើងជាមិត្តទេ"

"ចុះមកនិយាយដដែលៗធ្វើអីដែរ? ឬនាងមិនគិតថា ពាក្យសម្តីរបស់នាងអាចធ្វើអោយគ្រួសារគេមានអារម្មណ៍មិនល្អដែលទេ?"

"មិនដល់ថ្នាក់ហ្នឹងទេដឹង?"

"របស់នាងបានហើយ" ថេហ្យុង គ្រាន់តែយកវាអោយដល់ដៃនាងហើយ បែរខ្លួនដោះអាវអៀមចេញទាំងមុខស្មើ តើហេតុអីថ្ងៃនេះជួបតែមនុស្សរំខានផ្លូវចិត្តយ៉ាងអញ្ចឹង?

"អាធ្យាស្រ័យផងអ្នកនាង លី!" បុគ្គលិកដែលនៅមើល ថេហ្យុង និយាយគួរសមដាក់នាង ស៊ូមី គ្រាន់តែញញឹមហើយក៏ដើរទៅអង្គុយម្នាក់ឯង ។

    ថេហ្យុង ដើរចេញទាំងមុខក្រញ៉ួវចំពេលដែល ជុងហ្គុក មកវិញល្មម ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now