ត្រលប់មកមើល ថេហ្យុង ឯណេះ ហេតុអីគេដោះចិញ្ចៀនចេញ? តើគេពិតជាខ្លាច ជេហ៊ុន ដឹងពិតមែនទេ? គេនៅតែស្រលាញ់ចង់បាន ជេហ៊ុន ពិតមែនទេ? រឿងគឺបែបនេះ...
ថ្ងៃធ្វើការរបស់ ថេហ្យុង តែងតែភ្ញាក់មកជាមួយសារ និងអាហារនៅមុខបន្ទប់ គេរៀបចំខ្លួនទៅធ្វើការ ថ្ងៃនេះ ជេហ៊ុន ចុះទៅមើលគ្រឿងសម្ភារៈសាងសង់នៅពេលល្ងាចមុនចេញពីធ្វើការ ក្នុងនាមជាជំនួយការពិសេសនិងជាបុគ្គលិកហ្វឹកហាត់ ចៅហ្វាយទៅណាគេត្រូវទៅតាមគ្រប់ជំហ៊ានស្រាប់ហើយ ។
ថេហ្យុង ត្រូវពិនិត្យនិងរាប់ដែរដើម្បីអោយរបាយការណ៍ទៅចៅហ្វាយរបស់គេផង ។
"ឃ្លាំងនេះហេស Boss?"
"អឹម!! ឃ្លាំងសាងសង់ដើម្បីស្តុករបស់អស់ទាំងនេះ កន្លែងស្រឡះនោះគឺសម្រាប់សាងសង់អគារ"
"យើងជាអ្នកពិនិត្យហើយ អ្នកគ្រប់គ្រងគឺប្រធាន គីម មែនទេ?"
"មែនហើយ អ្នកគ្រប់គ្រងលើការសាងសង់គឺ ប្រធាន គីម មីនយូ! ចូលទៅក្នុងទៅខ្ញុំទៅនិយាយជាមួយអ្នកគ្រប់គ្រងទីនេះបន្តិច" ជេហ៊ុន ទៅសួរបញ្ជាក់ជំនួសគ្រឿងសាងសង់ទាំងមានប៉ុន្មាន មកគ្រប់ឬនៅ? ថេហ្យុង នៅខាងក្នុងរាប់ចំនួនបន្ថែមកត់ត្រាទុកធ្វើរបាយការណ៍ ។
បុិចដែលគេទុកសម្រាប់កក់ចំនួនរបស់នោះធ្លាក់ចូលក្រោមចន្លោះដែកនោះ ថេហ្យុង ត្រូវស៊កដៃរបស់គេចូលទៅក្រោមចន្លោះដែកទាំងនោះ មិនប្រយត្ន័ក៏ប៉ះចំទម្រទ្រដែករបូតសង្កត់ដៃរបស់គេ ។
"អ៊ួយ!!!" សម្លេងស្រែកឡើង ជេហ៊ុន ប្រញាប់រត់ទៅមើលភ្លាម ដែកមិនច្រើនប៉ុន្មានទេ ថេហ្យុង ក៏ដកដៃមកវិញបានដែរ តែវាកៀបម្រាមដៃនិងចិញ្ចៀនរបស់គេឡើងជាំឈាមខាងក្នុង មិនបានហូរឈាមចេញមកទេ ។
"ថេហ្យុង!!! កើតអី?" ជេហ៊ុន ទាំងភ័យរត់ចូលមកមើល លឺស្រែកនាយភ័យណាស់ ។
"គឺ ដែកកៀបដៃ តែមិនអីទេ"
"ឯណា បងមើលតិច!!" ជេហ៊ុន លើដៃគេមកមើល ចាប់អារម្មណ៍ចិញ្ចៀនពេជ្រនៅដៃរបស់គេ ថេហ្យុង ប្រញាប់ដោះវាចេញដើម្បីមើលម្រាមដៃរបស់គេអោយច្បាស់ព្រោះវាបាំងចិញ្ចៀន ។