ភាគទី40 : ធ្វើការថ្ងៃដំបូង

4.5K 279 3
                                    

    ថេហ្យុង ត្រលប់មកផ្ទះមុន ហើយគេបានទិញរបស់ញាំជាប់ដៃមកជាមួយ គេចាប់ផ្តើមឃ្លានគ្រប់ពេល និងញាំច្រើនជាងមួយសប្តាហ៍ហើយ ប្លែកចិត្តដែរ ប៉ុន្តែញាំហើយមិនធ្វើទុក្ខ ហើយគេក៏បានទៅហាត់ប្រាណច្រើនដែរ ។

    មកដល់ផ្ទះវិញមុននាយ គេគ្រាន់តែរៀបចំប្រមូលសម្លៀកបំពាក់ទៅបោកកក់ ដាក់ម៉ាសុីនប៊ូមធូលីអោយរត់ពេញផ្ទះ រៀបចំទូទឹកកកតែប៉ុណ្ណឹងក៏ឃ្លានទៀតទៅហើយ គេសម្រេចថាទៅងូតទឹកសិន ចាំមកញាំបន្តមុននិងចូលគេង មើលទៅ ជុងហ្គុក មិនដឹងមកវិញពេលណាទេ នេះក៏ម៉ោងជិត 1 យប់ហើយដែរ ខ្ជិលចាំផ្លូវណាស់ ក៏មិនចង់ខលទៅរំខានការជួបជុំរបស់នាយដែរ ។

    ចំណែក ជុងហ្គុក ឯណេះជុំគ្នាតែមើលទូរសព្ទ័រហូត ខ្លាច ថេហ្យុង ទូរស័ព្ទ ឬ ផ្ញើសារមកនាយមិនបានឃើញ ប៉ុន្តែក្រោយពីនាយទូរស័ព្ទទៅសួរថា ពេលណាមកវិញម្តងនោះ ក៏បាត់តែម្តង ប៉ុន្តែនាយ ទទួលបានសារពីគេ គ្រាន់តែប្រាប់ថាគេមកដល់ផ្ទះវិញតែប៉ុណ្ណឹង ។

"ម៉េចក៏មិនរកអញ្ចឹង?"

"កើតអី ជុងហ្គុក? ប្អូនយើងហៅទៅវិញមែនទេ?" មីនយូ អង្គុយជិតឃើញប្លែកៗក៏សួរនាំ ។

"អត់ទេ អត់សោះតែម្តង ចំមែន" ជុងហ្គុក ងើបចេញដើម្បីទៅទូរស័ព្ទបន្តិច ។

"ហាឡូ! អូនដល់ផ្ទះហើយមែនទេ?"

"អឹម! ដល់ផ្ទះមួយសន្ទុះធំហើយ"

"ចុះ...អូនមិនគិតសួរបងថាពេលណាទៅវិញ ឬ ហៅបងទៅវិញទេ មែនទេ?"

"ហា? ចាំបាច់ដែរ? ខ្ញុំស្មានថាបងគឺនៅសប្បាយ មិនចង់រំខាននោះទេ បងអាចមកពេលណាក៏បាន"

"អូនគួរតែបារម្ភបើបងនៅយូរពេក អាចហៅបងបាន គួរតែហៅ ហេតុអីអូនអត់មានសារអោយបងសោះអញ្ចឹង?"

"យល់ថាបងនៅជាមួយបងប្រុសខ្ញុំទៅហើយ កុំអោយថា មានប្រពន្ធ មិនបានជុំមិត្តភក្តិ ខ្ញុំមិនថាអីទេ គេងផ្ទះបងប្រុសក៏បាន"

"ហៅបងទៅផ្ទះផងមើល"

"អេ...មនុស្សនេះចម្លែកៗ មិនហៅក៏ខុសដែរ?"

"មិនខុសទេ តែបងចង់អោយអូនហៅបងទៅផ្ទះ"

"ចប់ចាំមកវិញ"

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now