ភាគទី03 : សារភាពយឺតពេល

5.5K 307 12
                                    

ថេហ្យុង នៅអង្គុយធ្វើមុខមិនយល់ថាមិត្តរបស់គេ នេះថ្នាក់នាំមកដល់កន្លែងសិស្សរបស់គេហើយនៅតែមិនសប្បាយចិត្តទៀត ។

"ឯងនៅអង្គុយធ្វើមុខបែបនេះដល់ពេលណា? នែ៎ ប្រាប់បានហើយឬនៅថាមានរឿងអី?" ជីមីន

"ពួកឯងនាំយើងមកទីនេះ អោយយើងនិយាយយ៉ាងម៉េចទៅ?" ថេហ្យុង កាន់តែស្មុគទៀត ចង់និយាយរឿងរៀបការប្រាប់ពួកគេ តែពួកគេនាំមកកន្លែងសិស្សច្បងម្នាក់នោះ ។

"នែ៎...ដើម្បីនាំឯងមកបានតើយើងចំណាយពេលវេលាប៉ុណ្ណាដឹងទេ?" ជុងហាន់ ស្រម៉ៃពេលគេរកវិធី Booking ទីនេះបាន វាជាហាងរបស់សិស្សច្បងដែល ថេហ្យុង លួចស្រលាញ់តាំងពីនៅរៀននោះ ត្បិតថារៀនផ្នែកដូចគ្នាតែគាត់ជាកូនអ្នកមាន ថែមទាំងអាចបើកកន្លែងដែលស្រលាញ់នោះជាហាងអាហារ ទីនេះបើកតែ 3ម៉ោងទេក្នុងមួយនេះ ហើយភ្ញៀវពិបាកនិងកក់ទីនេះណាស់ ដោយសារម្ហូបឆ្ងាញ់ជាពិសេសចុងភៅសែនសង្ហារទៀតផង ការញាំមានម៉ោងកំណត់ បានតែមួយម៉ោងទេ ថែមទាំងថ្លៃទៀតផង ជុងហាន់ បានសុំអោយចៅហ្វាយសង្ហាររបស់គេជួយកក់អោយដោយដោះដូរអោយគេទៅគេងនៅខន់ដូរជាមួយនាយយប់នេះ ។

"ណា...សុឺងឆូលហា៎ ដើម្បីមិត្តរបស់អូន គេច្បាស់ជាសប្បាយចិត្តបើបានទៅទីនោះ" ជុងហាន់

"ថ្ងៃនេះបងរវល់ហើយ"

"ស្អែកនេះក៏បាន បងចង់អោយអូនធ្វើអីក៏បានណា កក់ទីនោះអោយអូនមក"

"បាន! ល្ងាចបងកក់អោយតែ...យប់នេះអូនទៅគេងនៅខន់ដូរបង"

"មិនបានទេ..."

"មិនបានដូចគ្នា..."

"អញ្ចឹង...សន្យាថាមិន..."

"មិនសន្យា នែ៎...យ៉ុន ជុងហាន់ អូនជាមិត្តប្រុសបង ហើយមិនអោយប្រាប់គេ មិនអោយកាន់ដៃ ចង់អោយបងមើលតែមុខអូនដល់ចាស់ឬយ៉ាងម៉េច?"

"ក៏បាន អូននិងទៅ..."

"លះបង់ជាមួយមិត្តណាស់ ត្រង់បងវិញ..."

"គេជាមិត្តល្អ ពេលអូនមិនសប្បាយចិត្តក៏ពួកគេកំដរអូនដែរ អរគុណបងហើយ" ជុងហាន់ ស្ទុះថើបថ្ពាល់នាយមួយខ្សឺតហើយប្រញាប់រត់ចេញមកវិញ ចេះតែទៅសង្ងំក្នុងការិយាល័យលោកប្រធានគេនាំគ្នានិយាយដើមស្លាប់ហើយ ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now