បន្ទាប់ពីជូន មីនជី ទៅសាលារបស់នាងរួចហើយ ថេហ្យុង បន្តទៅក្រុមហ៊ុនដើម្បីសុំច្បាប់មួយព្រឹក គេបានសុំជាលើកទី2 ហើយមិនដឹងថាគេអនុញាតិដែលឬអត់ទេ?
"សុំសម្រាកមួយព្រឹក?"
"បាទ!! គឺជាធុរៈ...គឺ"
"អា៎...ហាសហា៎ ទៅចុះមិនអីនោះទេលោកគីម ត្រឹម មួយព្រឹកខ្ញុំអនុញាតិស្រាប់ហើយ" ប្រធាន ចាង ប្តូរពីទឹកមុខមាំមកជាញញឹមវិញ ការងារស្ទះបញ្ជូនអោយ កូនចៅផ្សេងធ្វើទៅចុះ ប្រកែកយ៉ាងម៉េចបើ ចន ជុងហ្គុក ទូរស័ព្ទមកសុំច្បាប់អោយភរិយាគាត់ដោយផ្ទាល់ទៅហើយកាលពីព្រឹកមិញឯណោះ ។
"អរគុណលោកប្រធាន ចាង" ថេហ្យុង មុខរីកដូចគ្រាប់ជី ចេញពីការិយាល័យរបស់ប្រធានចាងមកវិញ ហួសទៅមិនខ្ចីនៅធ្វើការ គេបានត្រលប់ទៅផ្ទះវិញដើម្បីទៅទទួល ជុងហ្គុក នាយក៏បានហៅអ្នកបើកឡានមកដែរ ។
នៅមន្ទីរពេទ្យនាយបានណាត់ការពិនិត្យបែបពិសេស ជាមួយគ្រូពេទ្យប្រចាំគ្រួសាររបស់នាយហើយទីនេះ ដុកទ័រម្នាក់នេះ ថេហ្យុង មកនិងជួបកាលពីលើកមុនពេលមកជាមួយម៉ាក់ក្មេករបស់គេ ។
"សុខភាពលោកប៉ា និងទារកគឺល្អ ហើយនេះខ្ញុំបានត្រៀមសម្រាប់លោកប៉ា ដោយសារតែជាមនុស្សប្រុស របៀបនៃការមើលថែនិងការហូបចុកផ្សេងៗរាងខុសពី អ្នកម៉ាក់ទូទៅបន្តិច ខ្ញុំបានរៀបរាប់នៅក្នុងនេះរួចហើយ គ្រាន់តែធ្វើតាមការណែនាំតែប៉ុណ្ណោះ" ដុកទ័រប្រគល់ក្រដាសមួយទៅអោយ ជុងហ្គុក ។
"ចុះ...មួយទៀត...ដុកទ័រ! តើអាចប៉ះពាល់បែប ... នោះៗ អីបានអត់?" ជុងហ្គុក ចោទជាសំណួរអោយ ថេហ្យុង ក្រហមមុខភ្លាមៗ គ្រាន់តែមានកូនគេក៏អៀនពេទ្យស្ទើស្លាប់ នៅមានមុខសួររឿងអត់បានការទៀត?
"មិនអីនោះទេ ប៉ុន្តែឈានចូលខែទីពីរត្រូវតែប្រយត្ន័ អោយមែនទែន ហានិភ័យក៏មានច្រើនដែរ"
"បាទ អរគុណ ដុកទ័រសម្រាប់ថ្ងៃនេះ" ជុងហ្គុក មករៀបចំជ្រើសអោយ ថេហ្យុង ផ្ញើរពោះនៅទីនេះ និងសម្រាលមួយស្រេចនៅទីនេះតែម្តង ព្រោះជាពេទ្យ ដែលគ្រួសារនាយទុកចិត្តនិងរក្សារការសម្ងាត់បានល្អ។