ជុងហ្គុក ធ្វើការពេញមួយថ្ងៃនេះ រួចរាល់ភ្លាមក៏គិតថាទៅសម្រាកតែ...នាយនៅមិនសុខបើសិននាយនៅជិត ថេហ្យុង ហើយមិនបានជួបគ្នានោះទើបនាយសម្រេចចិត្តទៅរកគេ ងាយៗគ្រាន់តែសួរមិត្តរបស់នាយគឺ សុឺងឆូល សួរបន្តទៅជំនួយការរបស់នាយនោះនិងបានដឹង ហើយ ជុងហ្គុក ក៏បានស្កាតទៅរងចាំនៅម្តុំៗនោះ ថេហ្យុង ជាមនុស្សចាយវាយរិះថាំគេច្បាស់ជាទៅរង់ចាំជិះឡានក្រុង ហើយក៏ដូចជានាយគិតពិតមែន...។
នាយឈររង់ចាំទិញមាន់បំពងខ្លះរួចរាល់ក្រឡេកទៅឃើញ ថេហ្យុង កំពុងឈរម្នាក់ឯងនាយមិនបានចាប់អារម្មណ៍ថាកំពុងតែនិយាយទូរស័ព្ទទើបហៅតែម្តងទៅ ។
"ថេហ៍..." ជុងហ្គុក ហៅគេអោយងាកមកមើលនាយសិនសឹមដើរចូលទៅរកដោយមានប្រអប់មាន់បំពងក្នុងដៃយកទៅជាមួយ ។
"ម៉េចក៏នៅទីនេះ? គ្រែងថាទៅប៊ូសានរវល់?" ថេហ្យុង ផ្តើមសួរភ្លាម ក្នុងចិត្តចង់សួរទៀតថារវល់ធ្វើអីខ្លះ ទៅណាខ្លះ? គេចង់ដឹងណាស់តែមិនហ៊ានសួរ មិនមែនខ្លាចអ្វីតែមានអារម្មណ៍ថាអៀនមាត់និយាយមិនចេញ ។
"ចុះបើប្រាប់ថាទើបតែមកវិញ? មកទិញមាន់បំពងនេះសម្រាប់ ថេហ៍? នេះ..." ជុងហ្គុក ហ៊ុចប្រអប់មាន់បំពងទៅអោយគេ ក្នុងចិត្តភ័យអរៗខ្លាចគេមិនយកព្រោះទើបតែចេញមកពីកន្លែងញាំអី ។
"មិនដែលមានពេលណាដែលលោកនិយាយត្រឹមត្រូវជាមួយខ្ញុំទេ អរគុណហើយ" ថេហ្យុង យកប្រអប់មាន់បំពងពីនាយថែមនិយាយមិនជឿគិតថានាយញ៉ោះគេទៀតផង ។
"និយាយមែន ទីនេះបងខំឈរតម្រង់ជួរ ជាមាន់បំពងដែលតារាល្បីកម្មង់ញាំ ចង់ញាំទឹកទេ?"
"ទៅញាំនៅផ្ទះក៏បាន"
"ចង់ទៅផ្ទះហើយឬ? ទើបតែម៉ោង 8 ទេគួរតែនៅបន្តិចទៀតទៅ បើបងជូនទៅវិញលោកពូច្បាស់ជាមិនថាអ្វីទេ ឬមួយ...មិនចង់នៅជាមួយបង?"
"វែងឆ្ងាយណាស់...ទៅរកកន្លែងអង្គុយញាំវិញ ខ្ចប់មកបែបនេះអង្គុយញាំឯណាទៅ?" ថេហ្យុង បែរខ្លួនដើរចេញពីនាយ ជុងហ្គុក ដើរទៅតាមនិយាយជាមួយទៀត ។
"ទិញ tteobokki បន្ថែមទេ?"
"សំបូរលុយណាស់ឬ? តែ...ខ្ញុំចូលចិត្ត"