ភាគទី33 : ព្រមរៀបការជាមួយបងទេ?

5.5K 342 22
                                    

    ព្រឹកថ្ងៃបន្ទាប់ពីរនាក់ប្តីប្រពន្ធរៀបចំរបស់រៀបរយនិងចេញទៅជុំគ្នានៅហាងម៉ាក់របស់ ជុងហ្គុក នៅម៉ោង 11ព្រឹកដើម្បីធ្វើដំណើរទៅកោះជេជូតែម្តង ។

"តើយើងមិនមានត្រៀមរបស់សម្រាប់ការបោះតង់ទេឬ? ខ្ញុំឃើញគេមានត្រៀមច្រើនណាស់"

"ជុងអុីល បានត្រៀមហើយនាងមានស្រាប់ ណាមួយបងបានជួលឡានសម្រាប់បោះតង់នៅជេជូរួចហើយ ទៅដល់ពិនិត្យមើលថាមានខ្វះខាតអីនិងទិញបន្ថែមតែម្តង"

"បែបហ្នឹងទេ? តោះយើង"

"ទៅណាំអីសិនទៅ ជុងអុីល ប្រហែលនៅចាំនៅហាងមុនហើយ"

"តោះៗ" ថេហ្យុង ដើរអោបដៃនាយដូចជាសប្បាយចិត្តណាស់ ។

"មើលចុះ សប្បាយចិត្តណាស់ហេស?"

"ត្រូវហើយ គ្រែងទៅដើរលេងមិនចឹង?"

"ប្រាកដណាស់"

    ពួកគេនាំគ្នាទៅរកអីញាំ មុននិងទៅ ជុងហ្គុក ផ្តាំខាងបុគ្គលិកប្រចាំការអោយហៅអ្នកអនាម័យទៅសម្អាតបន្ទប់របស់នាយផង ព្រោះទៅគេមួយយប់ ឬអាចពីរយប់ទើបមកវិញនាយចង់អោយសម្អាតអោយហើយ ។

    ញាំអីហើយមកដល់ហាងក្រោយគេគ្រប់គ្នាកំពុងនៅចាំនាយមកដល់ ។

"បងធំមកដល់ហើយ" ជុងអុីល

"ពួកយើងមកយឺតទេដឹង?" ជុងហ្គុក

"ណាត់ម៉ោង 11ព្រឹក នៅ 15នាទីទៀតឯណោះបងប្រុស" ជុងអុីល

"យ៉ុងហ៊ុន ត្រៀមអស់ហើយមែនទេ?" ជុងហ្គុក

"បាទហ្យុង! ខ្ញុំកក់ទូករួចហើយ របស់សម្រាប់បោះតង់ជាមួយអាហារ ពួកយើងនិងទៅញាំសាច់អាំងនៅទីនោះ ខ្ញុំនិង អុីល បានទិញមកតាំងពីព្រឹករួចហើយ"

"អនាគតប្អូនថ្លៃ ពិតជាល្អខ្លាំងណាស់ ខ្វះខាតអីចាំទៅដល់ទិញបន្ថែម តោះយើង" ជុងហ្គុក

"ឈប់សិនបងប្រុស!! នៅចាំ ស៊ូមី សិន" ជុងអុីល

"ស៊ូមី? ទៅជាមួយយើងដែរ?" ជុងហ្គុក ងាកមើលមុខ ថេហ្យុង ឆ្លាសគ្នានិង ជុងអុីល ថេហ្យុង ពេលលឺថានាងទៅ ទឹកមុខគេប្រែភ្លាម ។

"នាងបានទាក់ទងមកខ្ញុំព្រោះលឺថាពួកយើងទៅបោះតង់នៅ ជេជូ នាងថាខានទៅយូរហើយ ទៅជាមួយ ស៊ូហា ដែរ នោះមកហើយ" ជុងអុីល ប្រាប់ពេលឡាននាងមកដល់ នាងទៅជាមួយប្អូនប្រុសរបស់នាងដែលអាយុប្រហែលនិង ថេហ្យុង ដែរទេ ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now