ជុងហ្គុក មិនមែនបង្ខំគ្រាន់តែនាយប្រាប់ប៉ាម៉ាក់របស់នាយថានាយស្រលាញ់ ថេហ្យុង ហើយចង់កក់គេទុក នាយនិងញ៉ែរអោយគេស្រលាញ់នាយហើយពួកគេអាចភ្ជាប់ពាក្យទុកក៏បានព្រោះពួកគេនៅក្មេងនៅឡើយទេ តែប៉ាម៉ាក់នាយឯណេះឡើងមកនិយាយចង់សម្រេចរឿងរៀបការតែម្តង ។
"រៀបការ? ឆាប់ម៉្លេះម៉ាក់?" ជុងហ្គុក ស្តាប់ប៉ាម៉ាក់នាយមកវិញនិយាយជាមួយនាយ ។
"មីងឯងនិងទាក់ទងទៅលោកយាយនៅដេហ្គូ និយាយគ្នាហើយពួកយើងនិងសម្រេចចិត្តម្តងទៀត"
"ថេហ្យុង មិនព្រមទេដឹងបើរៀបការ?"
"ឬឯងរ៉ារ៉ែក? ស្រលាញ់មែនទែនអត់? បើស្រលាញ់ម៉ាក់ដណ្តឹងអោយហើយតើ"
"ខ្ញុំខ្លាចគេមិនព្រម"
"ព្រមមិនព្រមអាទិត្យក្រោយដឹងហើយ ពេលនោះម៉ាក់និងប៉ាឯងនិងឡើងទៅសេអ៊ូលម្តងទៀត ពេលនោះឯងទៅដែរទៅ"
"ខ្ញុំទៅស្អែក មានការងារជាមួយ មីនយូ និង យ៉ុនហ្គីហ្យុង ផង"
"នែ៎ មើលកូនចៅ អត់មានទៅលួចបើកឡានទេ"
"ខ្វះកម្មករ ទើបខ្ញុំបើកជំនួសតើ" ជុងហ្គុក សើចបន្លំ ម៉ាក់របស់នាយ រាល់ថ្ងៃបើមិនធ្វើការជាមួយនាយទេ គេគិតថានាយជាកម្មកររោងចក្របើកឡានដឹកទំនិញអោយគេមិនខាន នាយបើកឡានដឹកទំនិញអស់នេះរយៈពេល 7ឆ្នាំមកហើយ ។
ឡើងមកសេអ៊ូលមិនមានអ្វីធំដុំនោះទេ នាយណាត់ជាមួយមិត្តរបស់នាយទៅទីលានប្រណាំងឡានដែល មាន មីនយូ សុឺងឆូល និង ស៊ុកមីន អាចថាវាជាការកំសាន្តសម្រាប់ពួកគេ មិនមែនមកចាក់ឬភ្នាល់ទេ មកប្រណាំងខ្លួនឯង អ្នកចាញ់និងត្រូវប៉ាវបាយល្ងាចតែប៉ុណ្ណឹង ពេលខ្លះប្តូរទៅប្រណាំងម៉ូតូ ពេលខ្លះទៅប្រដាល់ បែបនេះឆ្លាស់គ្នា ពេលខ្លះក៏លេងហ្គេមជាក្រុម នេះរបៀបកំសាន្តពួកតែប៉ុណ្ណោះ ។
"ថ្ងៃនេះអ្នកណាចាញ់ត្រូវបិទ Hall មើលកុនគ្នាយើង" ស៊ុកមីន
"មើលកុន 4នាក់ហ្នឹងហេស?" សុឺងឆូល
"យកអ្នកណាមកក៏បាន តែអ្នកចាញ់ជាអ្នកគ្រប់គ្រង" សុ៊កមីន
"ឯងចង់មើលកុនម៉េចមិនទៅមើលតែឯងទៅ? ឬនាំសង្សារឯងទៅជាមួយ" ជុងហ្គុក