ព្រឹកថ្ងៃថ្មី ពីរនាក់ប្តីប្រពន្ធភ្ញាក់ពីគេងមករៀបចំវ៉ាន់ដើម្បីចេញដំណើរទៅប៊ូសាន ហើយ ជុងហ្គុក ក៏បានអោយគេយកឡានមួយមកដឹកឥវ៉ាន់ដែរ ឥវ៉ាន់ ពួកគេមិនច្រើនប៉ុន្មានទេព្រោះមកនៅបានតែបីសប្តាហ៍ ណាមួយទីនេះមានរបស់ប្រើស្រាប់ហើយ មិនមានទិញអ្វីដាក់ច្រើននោះទេ ។
"ទៅណាឬនៅ?" ជុងហ្គុក សួរបញ្ជាក់ ថេហ្យុង ដែលនៅមិនទាន់ដាច់អាល័យពីទីនេះ គេនៅឈរមើលបរិវេនបន្ទប់ជួលតូចមួយនេះ ។
"ទីនេះ មានអានុស្សាវរីយ៍ច្រើនណាស់"
"ពួកយើងអាចបង្កើតអានុស្សាវរីយ៍បានគ្រប់ទីកន្លែង"
"អឹម!! តោះទៅ" ពួកគេចេញមកលឿនក៏ដោយសារតែនាយត្រូវបើកឡានទៅវិញខ្លួនឯង ។
ចេញមកទិញអីញាំខាងក្រៅ បន្តទៅម៉ាតដើម្បីរបស់ញាំតាមផ្លូវព្រោះតែឆ្ងាយណាស់ ។
"បងទិញច្រើនម៉្លេះ?"
"ថាបងទិញច្រើន តើចាំមើលអ្នកណាញាំច្រើនជាង?"
"តែក្នុងឡានមានរបស់ញាំយកពីផ្ទះមកដែរ?"
"ឆ្ងាយណាស់ មួយថ្ងៃពេញឯណោះ"
"បងទៅឡានមុនទៅ ខ្ញុំសុំចូលបន្ទប់ទឹកសិន" ថេហ្យុង មានអារម្មណ៍ថាឈឺក្បាលស្រាលខ្លួន គេចង់លុបលាងមុខបន្តិច ប្រហែលជាមកពីយប់មិញគេផឹកស្រា គេមិនសូវផឹកផងពេលផឹកច្បាស់ជាពិបាកខ្លួនពេលព្រឹកឡើង តែនេះក៏មិនព្រឹកណាស់ណាដែរ ម៉ោង 10 ទៅហើយចេញមិនទាន់ផុតក្រុងសេអ៊ូល នៅឡើយ ។
ចេញពីបន្ទប់ទឹកមកវ៉ាក់អើនិងស្រីស្អាត សូយ៉ុន នាងរត់ហាត់ប្រាណក៏ឆៀងចូលម៉ាតដើម្បីទិញអីផឹកបន្តិច ។
"គីម ថេហ្យុង!!"
"អូ៎...សូយ៉ុន! ម៉េចក៏នៅម្តុំនេះ?"
"ផ្ទះខ្ញុំនៅម្តុំនេះ មករត់ហាត់ប្រាណ កុំថាផ្ទះរបស់ឯងក៏នៅម្តុំនេះដែរ?"
"អត់ទេ! ខ្ញុំជិះកាត់ក៏ចូលមកទិញអីញាំតាមផ្លូវទៅប៊ូសាននោះអី"
"មែនហើយ ភ្លេចថាឯងទៅប៊ូសាន ម៉េចមិនជិះយន្តហោះទៅលឿន? ឬមួយរថភ្លើងក៏បាន"
"អត់ទេ ត្រូវយកឡានទៅជាមួយដែរ ឡាននៅត្រង់នោះ" ថេហ្យុង ចង្អុលសម្តៅទៅឡានពណ៌ខ្មៅ ប៉ុន្តែនាងយល់ច្រឡំថាជាឡានពណ៌ស៊េរីចាស់ពណ៌សរ នោះទៅវិញ ។
![](https://img.wattpad.com/cover/343598290-288-k159954.jpg)