ម៉ោងទី2 របស់ ជុងហ្គុក នាយមិននៅការិយាល័យទេ នាយជូន ថេហ្យុង នៅសមុទ្រ មកប៉ុន្មានដងហើយមិនបានជូនទៅលេងសមុទ្រសោះ ប៉ុន្តែ...ទឹកមុខរបស់នាយជាប្តីមិនសូវស្រស់ទេ ព្រោះនៅកន្លែងឃ្លាំងមិញនេះ មានអ្នកធ្វើអោយនាយមិនសប្បាយចិត្ត ។
ពេលនៅឃ្លាំងនាយជូន ថេហ្យុង ដើរមើលឡាន មានគ្រប់ធន់សម្រាប់ងាយស្រួលអ្នកដែលត្រូវការដឹកទំនិញទំហំតូចឬធំនិងសម្រាប់ដឹកឥវ៉ាន់ពីកំពង់ផែមកផង នាយនិងនាំគេទៅទីនោះទៀត ហើយចុងសប្តាហ៍នេះនាយនិងមានជួបជុំញាំអាហារពេលល្ងាចជាមួយបុគ្គលិកនិងកម្មករណែនាំគ្រប់គ្នាអោយស្គាល់ប្រពន្ធនាយផង ។
"លោកឆយ! ឡានពីរទីនេះទៅណាហើយ?"
"បញ្ចូនទៅហ្គារាសបាត់ហើយថៅកែ"
"អេ...ឆយ វ៉ូហាន?" ថេហ្យុង បន្លឺឡើងពេលនាយបែរមកចំមុខ នាយក៏ភ្ញាក់ផ្អើលដែរហើយប្រញាប់ស្ទុះមករកអោប ថេហ្យុង តែ ជុងហ្គុក រហ័សបាំងបានមុន។
"ថេហ្យុង!!"
"ឈប់! ស្គាល់គ្នា?" ជុងហ្គុក
"មែនហើយ បងប្រុសនៅជិតផ្ទះខ្ញុំនៅដេហ្គូ ពួកយើងស្គាល់គ្នាតាំងពីក្មេងៗ" ថេហ្យុង
"បាទថៅកែ! គីម ថេហ្យុង ឯងមកធ្វើការទីនេះដែរមែនទេ? បងសប្បាយចិត្តណាស់" វ៉ូហាន
"អត់ទេ! នេះជាថៅកែតូចរបស់លោក! ត្រូវជាប្រពន្ធរបស់ខ្ញុំ" ជុងហ្គុក
"ប្រពន្ធ? រៀបការពីកាល? អូ៎...សុំទោសថៅកែ ខ្ញុំអាចនិយាយជាមួយគេបានទេ?" វ៉ូហាន
"នេះជាម៉ោងធ្វើការ ធ្វើការរបស់លោកអោយបានល្អ"
"បាទ! អញ្ចឹង...ថេហ្យុង ជួបគ្នាបានទេពេលល្ងាចម៉ោង 7 បងចេញពីធ្វើការហើយ"
"គឺបាន...."
"មិនបាន! ថ្ងៃនេះរវល់" ជុងហ្គុក ថាហើយក៏ដើរចេញទៅមុន នឹកស្មានថា ថេហ្យុង មកតាមឯណាគេនៅនិយាយគ្នានៅឡើយ ។
"ចាំថ្ងៃក្រោយបងប្រុស ថ្ងៃសម្រាកក៏បាន"
"បងសម្រាកតែថ្ងៃអាទិត្យមួយថ្ងៃទេ បានទេ? អោយលេខទូរសព្ទ័មកបងនិងទាក់ទងទៅ"