ភាគបញ្ចប់ 💕

7.9K 459 35
                                    

    ខួបកំណើត ថេហ្យុង ឆ្នាំនេះរៀបចំនៅផ្ទះធំ មានហៅមិត្តភត្តិមកចូលរួមផង ខុសអីតែរាល់ឆ្នាំញាំអាហារជុំតែគ្រួសារហើយឆ្លងតែបីនាក់ប៉ាកូន ព្រោះ ជុងហ្គុក ចង់បង្កើតភាពស្និទ្ធស្នាលជាមួយមិត្តភាព គួរតែមានកម្មវិធី ឬឧស្សាហ៍ជួបគ្នាអោយបានច្រើន បន្ទាប់ពីការបញ្ចប់កិច្ច្កការរៀងខ្លួន ។

    មីនយូ និង សុឺងខ្វាន់ សម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ហើយរស់នៅជាមួយគ្នានៅប៊ូសាននេះតែម្តងដោយសារ មីនយូ បានឡើងដំណែងជាប្រធានរងក្រុមហ៊ុនទៅហើយ ពួកគេនៅតែធ្វើការនៅទីនោះដដែលទេហើយកាន់តែល្អជាងមុន សុឺងខ្វាន់ ក៏ឡើងមកកាន់ដំណែងជំនួយការអោយ មីនយូ ហើយភាពស្និទ្ធស្នាលរបស់ពួកគេមិនមែនជារឿងចម្លែកព្រោះអ្នកណាក៏បានដឹងរឿងដែរ ។

"ខួបកំណើតឆ្នាំនេះ សូមអោយឯងមានអាក្បាលខូចមួយទៀត" មីនយូ

"ហេតុអី? មួយនេះហត់មិនគ្រប់?" ថេហ្យុង

"មួយនេះបងយក" មីនយូ

"វៃឥឡូវហ្នឹង ប្រឹងណាស់បានបានមួយហ្នឹង ចង់យកស្រួលៗម៉េចបាន?" ជុងហ្គុក

"យកកក់ធ្វើកូនប្រសារតើ" មីនយូ

"មិនលើកអោយទេ មិនដឹងកូនឯងប្រុសស្រី ហើយកូននៅឯណា?" ជុងហ្គុក

"ពីបីឆ្នាំទៀតទៅឃើញហើយ"

"ឆើស!!"

"ថេហ្យុង-ហ្យុង សូមអោយមានសុភមង្គល រីករាយរាល់ថ្ងៃ និងមានសុខភាពល្អ" សុឺងខ្វាន់

"អរគុណ សុឺងខ្វាន់ហា៎ មកអង្គុយញាំអីសិនទៅ បងប្រុសដូចគ្នា" ថេហ្យុង

"ឯណា កូនប្រុសបង?" មីនយូ

"នៅលើលោកតាឯណោះ ព្រោះគេកិចកុកចង់ញាំនំខេកនៅលើតុ"

"កូនប្រុសប៉ា" មីនយូ ក្រឡេកទៅឃើញហើយក៏រត់ចូលទៅរក នាយស្រលាញ់ក្មួយកំហូចនេះខ្លាំងថែមទាំងបង្គាប់អោយហៅប៉ាទៀតផង តែទោះនាយមិនបង្គាប់ ជុងហ្គុក និង ថេហ្យុង ក៏នៅតែបង្គាប់អោយហៅដដែលហ្នឹង ។

    ដល់ពេលកាត់នំ ជុងហ្គុក ពរ យ៉ូជុង ហើយ ថេហ្យុង ឈរនៅជាប់គ្នានេះទេ នំនេះ ជុងហ្គុក កម្មង់ជាពិសេសតែម្តង សម្រាប់ ថេហ្យុង មិនមានស្នូលប៊ឺ ទេ នំមួយទៀតទើបមានស្នូល ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now