ភាគទី28 : ខ្ញុំមានសំណាងបំផុត

6.4K 314 6
                                    

   ព្រឹកនេះ ជុងហ្គុក ទៅធ្វើការ ហើយឆ្លៀតជួបមិត្តនាយអោយហើយ ដោយសារមានរឿងពួកគេបានរំសាយការជួបជុំលើកទៅសប្តាហ៍ក្រោយវិញ នាយគ្រាន់តែទៅធ្វើការងាររបស់នាយហើយក៏មកវិញ ចំណែក ថេហ្យុង បានចេញក្រៅទិញរបស់ខ្លះសម្រាប់ទៅប៊ូសាន គេចង់ទិញអោយហើយ គេមិនចង់នៅផ្ទះម្នាក់ឯង កុំអោយនៅគិតរឿងកាលពីម្សិលមិញ ។

    ធម្មតាគេមិនដើរតែម្នាក់ឯងស្រាប់ហើយ ជាពេលព្រឹកមិត្តរបស់គេទំនេរ បើចាប់ពីថ្ងៃរសៀលទៅ ពួកគេនៅចំណាយពេលជាមួយដៃគូពួកគេដូចគ្នា ។

"នឹកឃើញអី ដើរទិញរបស់ប្រើប្រាស់ នៅផ្ទះអស់ព្រមគ្នា? ឯងដូចទើបតែនៅបាន 2អាទិត្យតើ?" ជីមីន

"យើងរើផ្ទះ"

"រើ? លឿនម៉្លេះ? គ្រែងការងារឯងមិនទាន់ចប់ឯណា? អូ៎...បងប្រុស ជុងហ្គុក ទិញផ្ទះថ្មីហើយមែនទេ? ថាហើយគាត់នៅយ៉ាងម៉េច ទីនោះតូចសឹងអី" ជុងហាន់

"អត់ទេ យើងទៅប៊ូសាន"

"ម៉េចចឹង? ទៅពេលណា?" ជុងហាន់

"ប្រហែលជាស្អែក"

"កើតអីឬអត់?" ជីមីន

"ថ្ងៃនេះទៅញាំអីផ្ទះយើងទៅ និយាយគ្នាទីនោះល្អទេ? ជុំគ្នាលើកចុងក្រោយ មុននិងយើងទៅនៅប៊ូសាន លែងសូវបានជួបគ្នាដូចមុនហើយ" ថេហ្យុង

"ពិតមែន យើងនិងទៅលេងឯង ជុងហាន់ ដូចគ្នា រៀបការហើយទៅនៅដេហ្គូ ទៅជិតគ្នា" ជីមីន

"ឡប់!! យើងមិនរៀបការទេ" ជុងហាន់

"មែនហើយ រឿងរបស់ឯងនិងលោក ឆយ នោះ?"

"ចាំទៅនិយាយពេលទៅផ្ទះឯង" ជុងហាន់

"អេ...ថេហ្យុង? ថេហ្យុង មែនទេ?" សម្លេងមនុស្សស្រីហៅអោយពួកគេងាកមើលព្រមគ្នា ។

"សូយ៉ុន? លី សូយ៉ុន??" ថេហ្យុង

"ជីមីន ជុងហាន់!! មិននឹកស្មានថាបានជួបពួកឯងនៅទីនេះសោះ" នាងជាមួយកូនចៅពីរនាក់ទៀតចូលមករកពួកគេ ។

"សូយ៉ុន! ឯងមកវិញពីកាល?" ជីមីន

"មកបានមួយអាទិត្យហើយ ពួកយើងរកកន្លែងអង្គុយញាំអីនិយាយគ្នាល្អទេ?"

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now