ស្គាល់គ្នាមកជាច្រើនឆ្នាំ ក្នុងចំណោមនោះ ជេហ៊ុន គឺជាមនុស្សទុកចិត្តម្នាក់សម្រាប់ ថេហ្យុង បើអោយប្រៀបធៀបរវាង ជុងហ្គុក គេអាចទុកចិត្តលើ ជេហ៊ុន ជាងប្រសិនបើ ជុងហ្គុក មិនមែនជាប្តីរបស់គេ ដោយសារតែនាយនិងគេបានស្គាល់គ្នាមកយូរហើយ ចរិកបែបណាៗ ដឹងពីគ្នាក៏ច្រើនដែរ តែថ្ងៃនេះនាយបានធ្វើអោយគេខកចិត្តខ្លាំងណាស់ ដែលនាយហ៊ានធ្វើបែបនេះដាក់គេ គេស្បថបើទោះជានាយបានខ្លួនប្រាណគេ ក៏គេមិនអាចមកចាប់ផ្តើមជាមួយនាយដែរ កាន់តែមិនអាចបន្តជាមួយ ជុងហ្គុក ព្រោះតែ ជុងហ្គុក មិនសមនិងទទួលបានរឿងបែបហ្នឹងទេ ។
ហើយបើសួរថាអាណិត ជេហ៊ុន ទេ ព្រោះនាយក៏ឈឺចាប់ គឺអាណិត! ប៉ុន្តែនាយខ្លួនឯង ដឹងថា ថេហ្យុង ស្រលាញ់បែរជាអូសកម្លាយពេលទុកអោយគេតាមស្រលាញ់នាយតែឯងដូចមនុស្សឆ្គួត ពេលដែលបាត់បង់ទើបនឹករលឹកចង់បានគេមកវិញ ច្រណែននិងអ្នកផ្សេងបានស្និទ្ធស្នាល អោបថើប ថេហ្យុង តាមចិត្ត ។
អារម្មណ៍ខឹងច្រណែន និងការស្រលាញ់ចង់បាន រួមបញ្ចូលការចាក់មនោគមន៍បុកចូលផ្លូវចិត្តអោយ ជេហ៊ុន ហ៊ានធ្វើគ្រប់យ៉ាងដើម្បីអាចទទួលបានគេត្រលប់មកវិញ ចង់អោយគេស្រលាញ់នាយដូចកាលពីមុនវិញ ។
ថ្ងៃនេះ មីនយូ ចេញមុនតែ ថេហ្យុង នៅថែមម៉ោងដល់ម៉ោង 9 ទើបចេញ នាយចេញទៅហើយតែ ជុងហ្គុក បានទូរស័ព្ទអោយនាយបង្ខំអោយមកទទួល ថេហ្យុង វិញដោយសារតែយប់ហើយ ថេហ្យុង ប្រហែលជាខឹងនាយទើបមិនប្រើឡានខំទុកអោយ ហើយនាយវិញមិនទាន់ទៅដល់នោះទេ ។
មីនយូ ត្រលប់មកវិញឃើញ ថេហ្យុង ឡើងឡានទៅជាមួយ ជេហ៊ុន នាយក៏គិតត្រលប់មកវិញប៉ុន្តែ... ឡានមិនបានចេញទៅផ្លូវទៅផ្ទះរបស់ ថេហ្យុង ទេ? ពួកគេទៅណា? ទៅញាំអីជាមួយគ្នា? បើអញ្ចឹងនាយគួរតែទៅដែរដើម្បីកុំអោយគេផ្សេងមើលមកមិនសម ព្រោះតែ ថេហ្យុង បានរៀបការហើយ ។
ឡានបើកតាមពីក្រោយរាងឆ្ងាយដែរ សុខៗឡានបត់ទៅផ្លូវចេញពីក្រុងកាន់តែគួរអោយសង្ស័យតែនាយមិនបានទៅកៀកទេ រហូតដល់ផ្លូវឡានស្ងាត់ ហើយឡានបានចតមួយកន្លែង នាយនៅឆ្ងាយណាស់ ហើយក៏កំពុងនិយាយជាមួយ ជុងហ្គុក នាយមកដល់សេអ៊ូលហើយកំពុងរកឡានចេញពីស្ងានីយ៍រថភ្លើង។