ព្រឹកមិនទាន់ទេ ថេហ្យុង ត្រូវលោកយាយចូលមកដាស់អោយទៅធ្វើម្ហូបជាមួយអ្នកមីងនៅផ្ទះមួយទៀត ពេលគាត់ចូលមកគាត់ក៏អៀនមិនចង់ដាស់ដែរពេលដែលឃើញគាត់របស់គាត់កំពុងគេងអោបគ្នាដូចប្តីប្រពន្ធការថ្មីថ្មោង គិតទៅរឿងមង្គលការរវាងពួកគេ គាត់មិនបានពេញចិត្តទេ តែដោយសារកូនពៅរបស់គាត់ជាអ្នករកមក ណាមួយ មីងៗរបស់ ថេហ្យុង ក៏ប្រាប់គាត់ថាអោយតែអ្នកណាម្នាក់មើលថែគេបានទៅបានហើយទើបគាត់មិនដឹងជាប្រកែកថាម៉េច ថេហ្យុង របស់គាត់កំព្រា បានអ្នកមកស្រលាញ់បែបហ្នឹងគាត់ក៏សប្បាយចិត្តដែរ ។
ថេហ្យុង មកធ្វើម្ហូបជាមួយមីងរបស់គេនៅផ្ទះមួយទៀតដែលនៅជាប់ផ្ទះរបស់លោកយាយ ផ្ទះនៅជាប់ៗសុទ្ធតែបងប្អូន ផ្ទះលោកយាយមិនធ្វើម្ហូបទេ ម្ហូបមីងរបស់គេធ្វើមកអោយរាល់ថ្ងៃ រួចរាល់គេបានទៅសម្អាតខ្លួននិងត្រៀមទឹកក្តៅសម្រាប់ ជុងហ្គុក ព្រោះតែយប់មិញនាយក្តៅខ្លួន ឈឺក្បាល តឹងច្រមុះ ប្រហែលជាគ្រុនផ្តាសាយហើយ ។
ហេតុអីគេដឹង? ព្រោះកាលពីយប់មិញនេះ ពេលដែលគេក្រាលកំរាលគេងពីរជិតគ្នា ថេហ្យុង បិទភ្លើងនិងទម្លាក់ខ្លួនគេងភ្លាម ជុងហ្គុក ទាញគេមកជិតនិងអោបធ្វើអោយគេភ័យខ្លាំងណាស់ ។
"អ៊ួយ ...លោក!! ចង់ធ្វើអី?" ថេហ្យុង សួរទាំងបុកពោះស្ទើតែធ្លាយ ពេលដែលនាយអោបគេបែបនេះ ។
"សុំថើបមួយបានអត់?"
"ស្អីគេ? នែ៎...លោក!! ពួកយើងទើបតែឈ្លោះគ្នាព្រឹកមិញរឿងរំសាយមង្គលការ ឥឡូវមកធ្វើជាស្នឹតស្នាលជាមួយខ្ញុំធ្វើអី? ចង់យ៉ាងម៉េច?"
"ព្រោះព្រឹកមិញ ថេហ៍ ថានិងរៀបការធ្វើអី? បើរៀបការបងព្រមនិងរៀបការមិនស្ទាក់ស្ទើទៀតទេ នោះជាជម្រើសរបស់ ថេហ៍"
"ខ្ញុំមានអារម្មណ៍ថាខ្យល់ដកដង្ហើមរបស់លោកគឺក្តៅណាស់ មើល..." ថេហ្យុង រើខ្លួនលើកដៃមកស្ទាបថ្ងាសនិងកររបស់នាយ គឺក្តៅណាស់ ។
"លោកក្តៅខ្លួនហើយ ខ្ញុំទៅរកថ្នាំអោយ អ៊ួយ" ថេហ្យុង ប្រុងងើបតែ ជុងហ្គុក អោបគេជាប់ អោយនៅគេងអោយស្ងៀម ។
"មិនបាច់ទេ យប់ហើយ"
"បើដល់ស្អែក កាន់តែខ្លាំងហើយ"