ភាគទី43 : អ្នកណាហ៊ានប៉ះប្រពន្ធខ្ញុំ?

5.7K 400 21
                                    

    ព្រឹកថ្ងៃបន្ទាប់ ថេហ្យុង ត្រលប់មកធ្វើការវិញធម្មតា គេមិនចង់សម្រាកយូរទេ ណាមួយទើបតែចូលធ្វើការបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ជុងហ្គុក អនុញាតិអោយគេប្រើឡានបើកទៅធ្វើការដោយខ្លួនឯង នាយប្រើមួយគ្រឿងទៀតជាឡានស្ព័រតម្លៃប្រមាណ 16-17មុឺន ដុល្លារ នាយគិតថាគេមិនហ៊ានប្រើឡាននេះទេ ។

"ដើម្បីកុំអោយអូនពិបាកខ្លាចគេឃើញបងជូនអូនទៅធ្វើការ អូនបើកឡានទៅខ្លួនឯង មិនស្រួលខ្លួនអីអាច មកផ្ទះសម្រាកបានភ្លាមៗ ប្រសិនបើបងរវល់មិនបានទៅទទួលអូន ប៉ុន្តែ...ត្រូវប្រាកដថាថ្ងៃត្រង់យើងញាំបាយជាមួយគ្នា ថ្ងៃចុងសប្តាហ៍ហាមថែមម៉ោង ពួកយើងត្រូវការពេលសម្រាកជាមួយគ្នា"

"ចា៎....លោកប្តី! បងផ្តែផ្តាំវែងអីថ្នាក់នេះ?"

"ហាសហា៎ ម៉េចក៏ឆ្លើតចា?"

"មិនដឹងដែរ... ខ្ញុំទៅធ្វើការសិនហើយ បើយឺតនិងត្រូវថែមម៉ោង"

"រូបថតពួកយើងបានហើយ បងអោយគេមកតម្លើងថ្ងៃនេះ នៅមានស៊ុមតូចៗបងទុកក្នុងឡានអោយអូន តាំងនៅលើតុធ្វើការ មិនតាំងក៏បាន"

"ស៊ុមធំជាងគេដាក់បន្ទប់ទទួលភ្ញៀវ មួយទៀតរូបថើបគ្នាដាក់លើក្បាលគ្រែ ស៊ុមតូចៗបិទមួយជួយពី ផ្លូវចូលមក សល់ប៉ុន្មានបងចាត់ចែងចុះ ខ្ញុំទៅហើយ"

"ញាំថ្នាំឬនៅ? អេ...បងនៅមិនទាន់សួររឿងអ្នកបន្លំធ្វើប្រពន្ធបងនោះទេ"

"បងគង់តែបានឃើញទេ ទៅមុនហើយ" ថេហ្យុង ថើបមាត់នាយមួយខ្សឺតតាមទម្លាប់ ទោះនាយជូនគេទៅមុនចុះពីឡានក៏គេថើបនាយដែរ ។

    ជុងហ្គុក មកដល់កន្លែងធ្វើការនាយមកលឿនព្រោះត្រូវបន្ថែមការងារ ហើយអ្នកខ្លះបាត់មុខប្រពន្ធនាយបែរជាហ៊ានចេញមុខសួររកទៅវិញ ។

"ថៅកែ នេះរបាយការណ៍ម្សិលមិញ ល្ងាចនេះខ្ញុំនិងប្រមូលរបាយការណ៍មកថ្មី"

"ទុកត្រង់ហ្នឹងចុះ អូ៎ នៅមានទៀតគិតបញ្ជីចំណាយ សម្រាប់ជួសជុលឡានអស់ប៉ុន្មានយកមកអោយខ្ញុំផង ល្ងាចនេះខ្ញុំមានការទៅជួបថៅកែ សុង នៅហ្ការាស សូមអោយប្រញាប់បន្តិចផង"

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now