ភាគទី12 : ថ្ងៃរៀបការ 🎉

4.5K 261 8
                                    

     ជុងហ្គុក មកដល់ប៊ូសានក៏បានទៅសង្ងំគេងនៅក្នុងបន្ទប់រាប់ម៉ោង ពេលនាយមកដល់ភ្លាមគ្រាន់តែផ្ញើរសារទៅប្រាប់ ថេហ្យុង ថាដល់ហើយតែប៉ុណ្ណឹងក៏គេងតែម្តង ព្រោះតែនាយមិនទាន់ស្រួលខ្លួនវិញនៅឡើយ ។

កាលពីយប់មិញដែលនាយបដិសេដមិននិយាយជាមួយ ថេហ្យុង នាយមានចេតនាចង់លាក់បាំង ដំបូងនាយមិនគិតបែបហ្នឹងទេតែជ្រុលជា ថេហ្យុង យល់ខុសមកលើនាយហើយ នាយក៏ចង់សាកចិត្តដែរ តើគេនិងរៀបការជាមួយនាយទេបើនាយជាអ្នកក្រ? មួយទៀត នាយបាននិយាយរឿងរំសាយមង្គលការតែគេប្រកែកថានិងរៀបការទោះក្នុងកាលៈទេសៈទេសបែបណាក៏ដោយ ។

ជុងហ្គុក ស្រលាញ់ ថេហ្យុង ត្រង់ដែលគេតែងតែសន្សំសំចៃមិនអោយនាយចាយខ្ជះខ្ជាយ មើលទៅមុខរបស់គេស្តាយលុយដែលនាយខំរកមកយ៉ាងលំបាកពីការបើកឡានដឹកទំនិញអស់នោះ ហើយនាយកាន់តែចង់ដឹងថារៀបការហើយអាចនៅផ្ទះជួល តូចៗជាមួយគ្នាបានឬអត់?

មូលហេតុដែលនាយធ្វើបែបនេះព្រោះថ្មីៗនេះនាយបានជួបនិងសង្សារចាស់របស់នាយដែលកាលនោះពួកគេបែកគ្នាដោយសារតែនាងថា ជុងហ្គុក កុហកថាជាមួយថៅកែតាមពិតជាកម្មករ ហើយមូលហេតុដែលនាយទាក់ទងគ្នាជាមួយនាងព្រោះនាយព្យាយាមគេច ពី ថេហ្យុង នាយព្យាយាមកុហកខ្លួនឯងថាមិនស្រលាញ់ ថេហ្យុង លើសពីនេះ នាយយកមនុស្សស្រី មកបន្លំ...ចុងក្រោយមនុស្សស្រីអោយនាយខូចចិត្ត ទើបនាយនៅតែគិតថា ... ថេហ្យុង សាកសមនិងនាយជាងគេ ។

"អ្នកប្រុស!!! លោកស្រី អោយមកតាមទៅជួប" អ្នកបម្រើឈរគោះទ្វារនៅខាងក្រៅបន្ទប់ ជុងហ្គុក លឺល្វើយៗខ្ជិលតបព្រោះអស់កម្លាំង ។

ក្នុងផ្ទះបរិវេណធំកំពុងជួសជុលធ្វើរោងនិងអាងទឹកថ្មី គាត់ត្រៀមសម្រាប់ទទួលកូនប្រសារ យ៉ាងណារៀបការហើយអោយមកនៅបានមួយខែមុនរើចេញដែរ គាត់មានរឿងចង់និយាយជាមួយ ជុងហ្គុក ផងឯនាយមកវិញសង្ងំគេងធ្វើមិនដឹង?

"ម៉ាក់!! ខ្ញុំទៅដេហ្គូ ពីរថ្ងៃ" ជុងអុីល ចុះពីបន្ទប់មកប្រាប់ម៉ាក់នាងជាមុន ។

"ទៅទៀតហើយកូនស្រី? អត់ចេះនៅផ្ទះបានមួយអាទិត្យអីទេ?"

"ខ្ញុំទៅបោះតង់ តែពីរយប់ទេនិងមកវិញហើយ បងប្រុសមកវិញហើយតើម៉ាក់ ខ្ញុំនិងឆៀងចូលទៅលេង ថេហ្យុង បន្តិចដែរ ហើយចូលផ្ទះលោកយាយផង ម៉ាក់ចង់ផ្ញើរអីអោយគាត់ទេ?"

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now