ភាគទី34 : ចុះអេតាសុីវិល

5.2K 292 3
                                    

     ព្រឹកប្រលឹមថ្ងៃបន្ទាប់ ពួកគេបានភ្ញាក់មកដើម្បីទៅមើលព្រះអាទិត្យរះនៅលើភ្នំ យ៉ុងហ៊ុន ជាអ្នកនាំពួកគេទៅ ចុះមកវិញរៀបចំសម្រាប់អាហារពេលព្រឹក ពួកគេបានឆុងមីញាំជុំគ្នា សូម្បីតែមីឆុងក៏ឆ្ងាញ់ដែរ ។

    បន្ទាប់ពីនោះពួកគេរៀបចំខ្លួនទៅថតរូបនៅកន្លែងទឹកជ្រោះ ហើយឡើងភ្នំបានបន្តិចមើលទឹកសមុទ្រផង ទីនេះស្អាតអាចនិយាយបានថាមិនខកបំណងទេ មកលើកនេះ ណាមួយមានអ្នកជំនាញបោះតង់មក ជាមួយ ពួកគេមិនពិបាកនោះឡើយ ។

    ថ្ងៃបន្តិចចុះមកវិញរៀបចំរើសម្អាតកន្លែងបោះតង់ ពួកគេដើម្បីត្រលប់ទៅវិញ ពួកគេចេញទៅពេលថ្ងៃ តែ ជុងហ្គុក និង ថេហ្យុង ទៅក្រោយគេព្រោះនាយនិងនាំ ថេហ្យុង ដើរលេងនៅលើកោះសិន ទៅលេងទឹកសមុទ្រ និងដើរលេងតាមតំបន់ណាពេញនិយម រហូតដល់យប់ទើបទៅដល់ប៊ូសានវិញ ។

"នៅសល់ថ្ងៃសម្រាកពីរថ្ងៃទៀត ពួកយើងគួរតែធ្វើអីទៅ?" ថេហ្យុង មកដល់ផ្ទះក៏បបួលនាយរកកន្លែងដើរលេងបន្តទៀត បន្ទាប់ពីងូតទឹករួច ។

"នេះ បិទម៉ាសនេះទៅ អោយមុខអូនស្រស់ស្អាត ម៉ាសនេះបងចូលចិត្តប្រើណាស់"

"បិទអោយមក"

"បាន គេងទៅ" ជុងហ្គុក ប្រាប់អោយ ថេហ្យុង ទម្លាក់ ខ្លួនគេងលើសាឡុងដែលគេកំពុងអង្គុយនិយាយគ្នា បណ្តើរមើលរឿងភាគកូរ៉េបណ្តើរនេះ ។

"ត្រជាក់មុខណាស់"

"អូនមើលក្នុងផ្ទះយើង គួរតែដាក់អីបន្ថែមទេ?"

"ខ្ញុំគិតថាលើជញ្ជាំងដូចជាស្រឡះពេកហើយ គួរតែមានតាំងរូបខ្លះ"

"រូបថតល្អទេ?"

"រូបថតថ្ងៃរៀបការពួកយើង? ដូចជាមាននៅផ្ទះលោកយាយ ស្អែកពួកយើងទៅដេហ្គូទៅ"

"អត់ទេ! បងចង់ថតថ្មីវិញ រូបកាលនោះមិនសូវស្អាតទេ មកពីអូនឈររឹងៗដូចជាដើមឈើ"

"តែមុខរបស់ខ្ញុំស្អាត"

"បងដឹងថាអូនស្អាតហើយ តែបងចង់ថតថ្មី"

"ស្អីរបស់បង? ខ្ញុំគិតថាបងជាអ្នកដែលពូកែរកកន្លែងចាយលុយបំផុតហើយ"

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now