ភាគទី17 : ប្រុសពូកែងរ

7.7K 319 7
                                    

សម្លៀកបំពាក់ដែលរាយប៉ាយពេញបន្ទប់គេងត្រូវបាននាយសង្ហារប្រមូលយកទៅទុកដាក់បោកសម្អាតនៅជាន់ក្រោម តាមត្រូវនាយត្រូវយកទាំងកម្រាលទៅបោកគក់ទៀតតែ ថេហ្យុង កំពុងគេង ចាំភ្ញាក់ចាំប្តូរក៏បានដែរ ។

នាយយកសម្លៀកបំពាក់ទៅបោកគក់នៅជាន់ក្រោម ឆ្លៀតទៅទិញកម្រាលថ្មី រួមទាំងទិញគ្រឿងទេសធ្វើម្ហូបសម្រាប់ថ្ងៃត្រង់និងរបស់ញាំសម្រាប់ ថេហ្យុង ផង ។

ជុងហ្គុក ចេញទៅបាត់ជាងមួយម៉ោងត្រលប់មកវិញទៀត ថេហ្យុង មិនទាន់និងភ្ញាក់ពីគេងផង សភាពគេឡើងអស់កម្លាំងបាក់តែម្តង ។

សម្លេងទូរស័ព្ទរោទ៍បន្លឺឡើង ដៃតូចរ៉ាវរកនៅលើតុជាប់គ្រែគេងរបស់គេប៉ះចំនិងលើកនិយាយទាំងបិទភ្នែកមមីងមមាំង ។ (តែព្រឹកមិញទូរស័ព្ទនៅលើតុបាយទេ)

"ហាឡូ..." សម្លេងងុលៗបញ្ជាក់ថាកំពុងគេង ។

"ថេហ្យុងហា៎ ឯងមិនស្រួលខ្លួនមែនទេ? អូ៎...មុននេះ បងបានជួប ជេហ៊ុន គេប្រាប់ថាឯងមិនស្រួលខ្លួន គេចង់ទៅមើលឯង អាចអោយអាស័យដ្ឋានមកបងបានទេ?" មីនយូ

"មិនស្រួលខ្លួនតិចតួចទេបងប្រុស"

"ចុះប្តីឯងមាននៅឬអត់? គេមាននៅមើលថែឯងទេ?"

"គាត់នៅ..."

"ភ្ញាក់ហើយហេស? ជុប* បងចម្អិនអាហាររួចហើយ ចាំបងទៅរៀបចំទឹកក្តៅអោយ" ជុងហ្គុក ថើបគេមួយខ្សឺតនិងហួសទៅបន្ទប់ទឹក មីនយូ បានលឺសម្លេងនាយក៏អស់ចិត្តហើយ ដឹងថាមិត្តរបស់ខ្លួនច្បាស់ជាមិនខឹងយូរនោះទេ ព្រោះនាយស្រលាញ់ ថេហ្យុង ខ្លាំងណាស់ ។

"មិនអីល្អហើយ ប៉ុណ្ណឹងចុះ បងនិងប្រាប់ចៅហ្វាយឯងអោយ"

"អរគុណបងប្រុស!!" ថេហ្យុង ដាក់ទូរស័ព្ទចុះហើយក៏លើកមកវិញដើម្បីមើលថាម៉ោងប៉ុន្មាន?

"ម៉ោង 2...ហុឹម!! អុ៎..." ថេហ្យុង ដាក់ទូរស័ព្ទចុះក៏លើកមកវិញ ព្រះអើយៗនេះជាទូរសព្ទ័របស់អ្នកណាដែលគេលើកមកនិយាយ? មិនមែនទូរស័ព្ទរបស់គេនោះទេ ។

"ជុងហ្គុកហា៎..." សម្លេងស្រែកហៅអ្នកនៅក្នុងបន្ទប់ក៏ប្រញាប់ចេញមកមើលភ្លាមគ្រែងឡ៎រត្រូវការអ្វី?

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now