ព្រឹកថ្ងៃបន្ទាប់ ជុងហ្គុក តាមទម្លាក់ភ្ញាក់ពីគេងមករៀបចំអាហារពេលព្រឹកសម្រាប់ ថេហ្យុង ទៅធ្វើការ តែថ្ងៃនេះនាយយឺតបន្តិចហើយ ងើបមកខ្លួនទទេដើររើសសម្លៀកបំពាក់រប៉ាត់រប៉ាយក្នុងបន្ទប់យកទៅទុកបោកគក់ នាយស្លៀកពាក់ហើយចេញទៅរៀបចំអាហារពេលព្រឹកដោយមិនដាស់ ថេហ្យុង នោះឡើយ ជាធម្មតាគឺនាយមិនដែលដាស់ស្រាប់ទៅហើយ ។
ប្រមាណជាង 40នាទីក្រោយ ថេហ្យុង បានចេញពីបន្ទប់មកជាមួយការរៀបចំខ្លួនរួចរាល់ ។
"អូ៎...អូនសម្លាញ់ រួចរាល់ហើយ?"
"ខ្ញុំខកទៀតហើយ ខ្ញុំត្រូវទៅហើយ" ថេហ្យុង គ្រាន់តែចូលមកថើបនាយមួយខ្សឺតរួចហើយក៏ចេញទៅបាត់ ថ្ងៃនេះមានប្រជុំផង ការងារយប់មិញក៏មិនទាន់រួចរាល់ទៀត គេមិនបាននៅមើលមុខនាយទេថ្ងៃនេះ។
ថេហ្យុង ជាមួយកាបូបថ្មីដែលប្តីទិញអោយកាលពីម្សិលមិញគ្រាន់តែដើរចូលមកដល់ក្រុមហ៊ុន អ្នកធ្វើការជាមួយក៏លាន់មាត់តែម្តង ។
"ថេហ្យុង...កាបូបនេះទើបតែចេញទេ ឯងទិញវាមែនទេ?"
"គឺ..."
"នៅកូរ៉េតម្លៃប៉ុន្មានទៅ? ក្នុង website គឺ 3000$ ជាងឯណោះ នេះ Boss បើកប្រាក់ខែអោយកន្លះខែមុនមែនទេ?"
"អត់នោះទេ គឺអំណោយ..."
"ជំនួយការ គីម មកហើយហេស? ពិនិត្យឯកសារសម្រាប់ប្រជុំ មកនេះមក" ជេហ៊ុន មកដល់ភ្លាមក៏ហៅ ថេហ្យុង ទៅភ្លាមរៀបចំការងារតែម្តង ប្រជុំពេលព្រឹក ចំណែកការងារដែលនៅដល់ពីយប់គេនិងថែមម៉ោងដើម្បីធ្វើអោយរួចរាល់ ។
មកដល់ក្រុមហ៊ុនបាន មួយម៉ោង ការប្រជុំបានចាប់ផ្តើម គេមិនបានចូលក្នុងសាលប្រជុំទេ ជាលេខា របស់ ជេហ៊ុន ជាអ្នកនៅក្បែរនាយ ចំណែកគេនៅរៀបចំបន្ទប់ការិយាល័យរបស់នាយ ។
គេទទួលបានសារពី ជុងហ្គុក សួរថាបានញាំអាហារពេលព្រឹកឬនៅ? អាចចុះមកបានទេ? ថេហ្យុង ក៏ប្រញាប់ចុះទៅភ្លាមក្រោយមើលពីលើចុះទៅក្រោម ឃើញឡានដែល ជុងហ្គុក តែងតែបើករាល់ថ្ងៃនោះឈប់នៅមុខក្រុមហ៊ុន ។
ជុងហ្គុក ចុះពីឡានភ្លាមដែរគ្រាន់តែឃើញគេចេញមក នាយបានខ្ចប់អាហារមកអោយគេសម្រាប់ញាំទាំងព្រឹកនិងថ្ងៃត្រង់ ។