ភាគទី36 : នាងចង់ដណ្តើមគាត់

4.6K 311 22
                                    

ព្រឹកថ្ងៃបន្ទាប់ពួកគេរៀបចំខ្លួនយ៉ាងស្អាត ជុងហ្គុក បានរៀបចំរឿងមួយសម្រាប់ ថេហ្យុង ដែលជាភរិយា របស់ថៅកែធំ នាយគិតមុនថាគេនិងមិនចូលចិត្តតែចង់អោយគេអាចសាកល្បងគ្រប់រស់ជាតិ ។

"ព្រឹកនេះ ពួកយើងទៅញាំអីខាងក្រៅ"

"អឹម!!"

"បងធ្វើសក់អញ្ចឹង សង្ហារទេ?" នាយចង់សម្តៅលើម៉ូដសក់លើកឡើងបង្ហាញថ្ងាសរបស់នាយ ដែលនាយកម្រនិងធ្វើណាស់ លើកលែងតែទៅកម្មវិធីអីមួយ ។

"អូ៎...មិនបានទេ សង្ហារពេកទេដឹង?"

"អញ្ចឹងហេស? មិនអីទេ សង្ហារក៏ល្អ សាកសមនិងបងនោះអី អូនក៏ត្រូវតែស្អាតបែបនេះរាល់ថ្ងៃ"

"ប្រាកដណាស់ បើសិនមានក្តីសុខទោះមិនតែងខ្លួនក៏មើលមកឃើញស្អាតដែរ"

"តែបងចង់អោយអូន តែងខ្លួនបន្ថែម អូនចូលចិត្តឈុតគូរទេ?"

"អត់ទេ ឈុរគូរមិនសូវស្អាតណាមួយវាផ្លាស់ប្តូរទម្លាប់តែងខ្លួនទៀត ខ្ញុំចង់នៅស្ទាយដដែលប៉ុន្តែបងគិតយ៉ាងម៉េចប្រសិនបើយើងស្លៀកសម្លៀកបំពាក់ពណ៌ដូចគ្នានោះ?"

"ល្អ!! អញ្ចឹងបងដូរអាវសិន" ជុងហ្គុក ប្តូរទៅពាក់អាវខ្មៅដូច ថេហ្យុង នាយពាក់អាវសឺមីខ្មៅដៃវែង ចំណែក ថេហ្យុង អាវយឺតពណ៌ខ្មៅដៃខ្លី អាវយឺតតែជាអាវដែលមានតម្លៃថ្លៃដែល ជុងហ្គុក បានទិញអោយគេ (យ៉ាងហោចក៏ជាង 300$ ដែរ) ។

"ម៉េចក៏សង្ហារម៉្លេះ?" ថេហ្យុង បន្លឺឡើងនាយពាក់អាវខ្មៅទីនុយជាមួយខោខាប៊យពណ៌ខៀវបែកសរ ។

"ពិតមែនហេស? តើថ្ងៃនេះចេញពីផ្ទះរួចឬអត់? ហួសម៉ោងធ្វើការមួយម៉ោងហើយ ឥឡូវនេះគឺម៉ោង 10 ហើយណា ឆាប់ទៅៗ"

"ក៏បាន" ថេហ្យុង បន្ថែមដោយបាញ់ទឹកអប់ ជុងហ្គុក អោបគេពីក្រោយបង្វិលខ្លួនប៉ុន្មានជុំអោយ ថេហ្យុង ជះទឹកអប់មកត្រូវនាយដែរ ។

"ស្អីរបស់បង?" ថេហ្យុង ធ្វើជាអៀនពេលនាយថើបថ្ពាល់របស់គេមួយខ្សឺត ។

"ក្រអូបណាស់!! រួចហើយ តោះ" នាំគ្នាចេញពីបន្ទប់មកក៏មានកូនចៅពីនាក់គ្រងឈុតក្រហ្សេឈរមុខបន្ទប់មិនដឹងតាំងពីពេលណា?

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now